ស្រុកបាណន់មានតំបន់ទេសចរណ៍ចំនួន៤ដែលកំពុងមានសក្តានុពលខ្លាំង ស្រូបទាញភ្ញៀវទេសចរមកលេងកំសាន្តច្រើន

Narith | ថ្ងៃទី 18 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា÷ អត្ថបទដោយ:កញ្ញាសុខ មនី្ននាថ មន្ទីរព័ត៌មានចំការចេកខេត្តបាត់ដំបង
ស្រុកបាណន់ ក្រៅពីវិស័យកសិកម្មស្រុកនេះគឺជាប៉ូលទេសចរណ៍មួយ ដ៏មានសក្តានុពលដ៏សំខាន់
នៅក្នុងខេត្តបាត់ដំបង ដែលបាននិងកំពុងទាក់ទាញភ្ញៀវជាតិ អន្តរជាតិមកទស្សនាកំសាន្តយ៉ាងច្រើន ។
លោក ស្រេង សុខា អភិបាលស្រុកបាណន់ បានឱ្យដឹងថាឃុំទាំង៨របស់ស្រុកបាណន់សុទ្ធតែមានតំបន់ទេសចរណ៍ទាំងអស់ ប៉ុន្តែក្នុងនោះតំបន់ទេសរចណ៍ដែលមានសក្តានុពលលេចធ្លោខ្លាំងជាងគេ គឺមានចំនួន០៤ រួមមាន រមីយដ្ឋានភ្នំបាណន់ ឡូរីជើងភ្នំបាណន់ ស្ពានយោលចង្អូរថ្ម និងភ្នំសំពៅ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តបានយ៉ាងច្រើន។
លោក ស្រេង សុខា បានបន្តថា បច្ចុប្បន្ននេះនៅរមីយដ្ឋានភ្នំសំពៅក៏មានការកែលំអរ ដោយមានព្រះបដិមា ព្រះឆ្លាក់នៅជញ្ជាំង ល្អាងធម្មជាតិ ប្រវត្តិសាស្រ្ត និងមានប្រចៀវហើរចេញពីល្អាងភ្នំនាពេលល្ងាចព្រមទាំងរៀបចំសួន ក្នុងបរិវេណយ៉ាងស្រស់ស្អាតផងដែរ ។ បន្ថែមពីនោះរមនីយដ្ឋានធម្មជាតិ ចង្អូរថ្មក៏កំពុងមាន ការទាក់ទាញភ្ញៀវមកកំសាន្តផងដែរ ។ ក្រៅពីតំបន់ទេសចរណ៍ខាងលើ ស្រុកបាណន់ក៏កំពុងរៀបចំតំបន់អាងកំពីងពួយ ឱ្យក្លាយជាសហគមន៍ ទេសចរណ៍មួយដ៏សំខាន់ផងដែរដើម្បីស្រូបទាញភ្ញៀវទេសចរមកលេងកំសាន្ត ដោយរៀបចំជាផ្សារសហគមន៍ កំពង់ផែ ទូកដឹកភ្ញៀវ និងការទទួលទានអាហារតាមកញ្ចុះជាដើម ។
លោកស្រេងសុខាបន្ថែមថា ស្រុកបាណន់ ក៏មានតំបន់ទេសចរណ៍ ជាច្រើនទៀតគឺមាននៅតាមបណ្តាឃុំទាំង៨របស់ស្រុក ក្នុងនោះមានមើលសត្វជ្រឹងនៅវត្តបាយដំរាំ ផ្ទះផ្កាទំនប់កង្ហត រមនីយដ្ឋានប្រវត្តិសាស្រ្តនៅឃុំចែងមានជ័យ ប្រាសាទស្នឹង ខាងលិចនិងខាងកើតជាដើម។ 
លោកបន្ថែមថាស្រុកបាណន់ក៏កំពុងលើកជាគោលការណ៍ដើម្បីរៀបចំអនាម័យបរិស្ថានសោភ័ណ្ឌភាពក្នុងនោះរៀបចំ  ភ្ជាប់សួនច្បារឃុំទាំង៨ក្នុងស្រុក ដោយយកទីតាំងសាលាស្រុកបាណន់ជាបេះដូង ដើម្បីរៀបចំសោភ័ណ្ឌភាព មានផ្លូវហាត់ប្រាណ  មានបំពាក់ភ្លើងសូឡា  និង ដាក់ឧបករណ៍ហាត់ប្រាណនៅជើងភ្នំបាណន់ ដើម្បីឱ្យបងប្អូន ប្រជាពលរដ្ឋហាត់ប្រាណជាដើម  ៕