ប្រតិភូជាសមាជិកនៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ បានទៅដល់ខេត្តសៀមរាបហើយ

Narith | ថ្ងៃទី 18 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា÷ អត្ថបទដោយ: មន្ទីរព័ត៌មានខេត្តសៀមរាប

  គណៈប្រតិភូជាសមាជិកមកពីបណ្ដាប្រទេសមួយចំនួន នៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី១៨ កក្កដានេះ បានទៅដល់ខេត្តសៀមរាប ជាបណ្ដើរៗហើយ ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីមន្ត្រីនៃក្រសួងព័ត៌មាន។
សូមជម្រាបថា សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅលើទឹកដីសៀមរាបអង្គរ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ។ សន្និសីទនេះ នឹងមានការចូលរួមពីគណៈប្រតិភូ និងបណ្ដារដ្ឋមន្រី្តមកពីជាង៣០ប្រទេស ដែលនឹងផ្ដោតលើការពង្រឹងក្របខ័ណ្ឌនៃការទូតព័ត៌មាន ។
សម្រាប់សន្និសីទកំពូលនេះដែរ គឺជាវេទិកាមួយនៃការផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍រវាងប្រទេសក្នុងតំបន់អាស៊ី និងបណ្ដាប្រទេសដទៃទៀត ទៅលើវិស័យព័ត៌មាន និងប្រព័ន្ឋផ្សព្វផ្សាយ។ 
តាមរយៈព្រឹត្តិការណ៍នេះ តួអង្គទាំងអស់នឹងចូលរួមផ្លាស់ប្ដូរនូវបទពិសោធន៍ យោបល់ និងកត់ត្រាទុកនូវអនុសាសន៍ និងធាតុចូលដែលនឹងរួមចំណែកសំខាន់សម្រាប់ការអភិវឌ្ឍវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្រោមមូលបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ»៕