គណបក្សឃុំគូលែនត្បូង ប្រារព្វមីទ្ទីញ អបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

Narith | ថ្ងៃទី 19 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា÷ ដោយមន្ទីរព័ត៌មានខេត្តព្រះវិហារ

   គណៈកម្មាធិការគណបក្សឃុំគូលែនត្បូង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥បានប្រារព្វ
មីទ្ទីញអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ ០៦ ១៩៥១-២៨ ០៦ ២០២៥) ក្រោមវត្តមាន លោកស្រី ហែម សុគុណពិសី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានទី១ក្រុមការងារគណបក្សថ្នាក់ខេត្តចុះមូលដ្ឋានឃុំគូលែនត្បូង ។
ពិធីនេះធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំគូលែនត្បូង  ស្ថិតនៅឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
ក្រោយពីបានស្ដាប់នូវរបាយករណ៍របស់ លោក ស៊ុន កុសល ប្រធានគណៈកម្មាធិការគណបក្សឃុំគូលែនត្បូងរួចមក លោកស្រី ហែម សុគុណពិសី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្សឃុំគូលែនត្បូង ដែលបានកៀរគរអង្គការដៃគូនានាមកអភិវឌ្ឍន៍ឃុំ ព្រមទាំងខិតខំប្រឹងប្រែងបំពេញតួនាទីជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ស្របតាមទិសដៅរបស់គណបក្សប្រជាជនកម្ពុជា ។លោកស្រីបានបន្តថា ក្នុងរយៈពេល៧៤ឆ្នាំ កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ទោះបីជាត្រូវប្រឈមនឹងវិបត្តិដ៏ស្មុគស្មាញនៃសភាពការណ៍ជាតិ និងសភាពការណ៍អន្តរជាតិយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជា បានស្ថិតនៅរួមសុខ រួមទុក្ខ ជាមួយប្រជាជនគ្រប់កាលៈទេសៈ ហើយប្រមូលកម្លាំងប្រជាជាតិ ទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់ប្រជាធិបតេយ្យ និងសន្តិភាព ដោយមិន ប្រកាន់ឋានៈ ជីវភាព ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាកសាងសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិសម្រេច បាននូវសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ ពិសេស គឺការពារការរស់រានឡើងវិញរបស់ប្រជាជន ទប់ស្កាត់ការប៉ុនប៉ងការវិលត្រឡប់សាជាថ្មីនៃរបបប្រល័យពូជសាសន៍ ស្តារ និងកសាងឡើងវិញ តាំងពីបាតដៃទទេឲ្យមានស្ថេរភាពជាជំហានៗ បង្កើតបានបុព្វបទជាមូលដ្ឋានសម្រាប់ការបង្រួបបង្រួមជាតិ ឯកភាពទឹកដី បង្កើតរដ្ឋធម្មនុញ្ញថ្មី និងព្រះរាជាណាចក្រទី២ នៅឆ្នាំ១៩៩៣។ តាមរយៈនយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោហ៊ុនសែនគណបក្សប្រជាជនកម្ពុជា បង្កើតបានសន្តិភាពពេញលេញជូន ប្រទេសជាតិចាប់ពីខែធ្នូ ឆ្នាំ១៩៩៨ រហូតដល់ពេលនេះ៕