ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀង ជំរុញលើកកម្ពស់វិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

Narith | ថ្ងៃទី 20 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា÷ មន្ទីរព័ត៌មានខេត្តស្វាយរៀង
 ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២៥ បានប្រារព្ធទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្រលើកទី១៤ ដើម្បីពង្រឹង និងបង្កើនវិជ្ជាជីវៈក្រុមគ្រូពេទ្យ ដែលធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តស្វាយរៀង។
លោកវេជ្ជបណ្ឌិតចាន់ ដារ៉ា អនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យៅខេត្តបានថ្លែងថា ការអនុវត្តន៍សេចក្ដីណែនាំ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ការបណ្តុះបណ្តាលបន្តការប្រតិបត្តិ វិជ្ជាជីវៈសុខាភិបាល របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តស្វាយរៀង មានបំណងផ្លាស់ប្ដូរបទពិសោទធន៍ ពង្រឹងនូវគុណវុឌ្ឍន៍ ផ្តល់សេវាកម្មវេជ្ជសាស្ត្រ ដែលមានគុណភាព ប្រសិទ្ធភាព ទាំងគុណធម៌ សមធម៌ សេចក្តីថ្លៃថ្នូរវិជ្ជាជីវៈ ដើម្បីធានាបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេសកម្ពុជា។
លោកវេជ្ជបណ្ឌិតគុជ សុីថា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងថា មន្ទីរសុខាភិបាលខេត្តបានសហការគ្នាយ៉ាងល្អប្រសើរជាមួយនិងក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀង ក្នុងការត្រួតពិនិត្យតាមដានការ អនុវត្តន៍វិជ្ជាជីវៈ ក៏ដូចជាក្រមសីលធ៌មគ្រូពេទ្យ និងបានសហការចុះពិនិត្យស្រាវជ្រាវ និង ដោះស្រាយរាល់បញ្ហាឬបាតុភាពដែលបានកើតមាននៅក្នុងខេត្តជាច្រើនលើក។
ទន្ទឹមនេះ លោកវេជ្ជបណ្ឌិត គុជ សុីថា បានកោតសរសើរចំពោះគ្រូពេទ្យទាំងអស់នៅទូទាំងខេត្ត ដែលបានយកចិត្តទុកដាក់ ចូលរួមក្នុងការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ អនុវត្តន៍បទបញ្ជាផ្ទៃក្នុង ពង្រឹងនូវគុណវុឌ្ឍន៍ នៃវិជ្ជាជីវៈសុខាភិបាលសាធារណៈ និងឯកជន ឲ្យប្រកបដោយប្រសិទ្ធិភាព និងសុវត្ថិភាព កាត់បន្ថយអត្រាស្លាប់ ពិការភាព និងគ្រោះថ្នាក់ ដោយការប្រើប្រាស់ឱសថផ្សេងៗ និងសេវាកម្មខុសច្បាប់ ឬគ្មានគុណភាពជាបន្តបន្ទាប់ផងដែរ។
 ឯកឧត្តម សាស្ត្រាចារ្យ ឈា ឆវណ្ណ ទីប្រឹក្សាក្រសួងសុខាភិបាលបានថ្លែងការកោតសរសើរដល់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀងដែលបានខិតខំអនុវត្តបានល្អនៅក្រុងសីលធម៌វិជ្ជាជីវៈរបស់គណៈគ្រូពេទ្យខេត្តដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង។ឯកឧត្តមក៏បានផ្ដាំផ្ញើដល់ក្រុមគណៈគ្រូពេទ្យខេត្តស្វាយរៀងទាំងអស់ត្រូវបន្តយកចិត្តទុកដាក់បម្រើសេវាសុខភាពឱ្យបានល្អជូនប្រជាពលរដ្ឋដែលមកទទួលសេវាសុខភាព នៅតាមមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តស្វាយរៀងឲ្យសាកសមជាគ្រូពេទ្យដែលមានក្រមសីលធម៏វិជ្ជាជីវៈដែលប្រជាពលរដ្ឋគោរពស្រឡាញ់គ្រូពេទ្យថាជាអ្នកសង្គ្រោះអាយុជីវិតអ្នកជំងឺពិតៗដោយគ្មានការរើសអើងនិងជាមាតាទី២របស់អ្នកជម្ងឺ៕