ក្នុងរយៈពេលមួយថ្ងៃជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ១,៥០០គ្រួសារបានវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ

Narith | ថ្ងៃទី 21 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២១ ៧ ២០២៥

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋបានរាយការណ៍ថា ក្នុងរយៈពេលតែមួយថ្ងៃគ្រួសារជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ១,៥០០គ្រួសារបានចាកចេញពីប្រទេសអ៊ីរ៉ង់ និងប៉ាគីស្ថាន វិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការបានបន្ថែមថា គ្រួសារជនភៀសខ្លួនសរុបចំនួន ១,៥៧៦ នាក់បានវិលត្រឡប់ទៅប្រទេសអាហ្វហ្គានីស្ថានវិញ ហើយក្នុងចំណោមគ្រួសារទាំងនោះមាន ៨១ គ្រួសារបានត្រឡប់មកពីប្រទេសប៉ាគីស្ថាន និង ១,៤៩៥ គ្រួសារទៀតបានត្រឡប់មកពីប្រទេសអ៊ីរ៉ង់វិញ។ ទីភ្នាក់ងារព័ត៌មានបាននិយាយបន្ថែមទៀតថា ក្នុងរយៈពេលពីរខែកន្លងមកនេះការវិលត្រឡប់របស់ជនភៀសខ្លួនអាហ្វហ្គានីស្ថានមានការកើនឡើងយ៉ាងខ្លាំង។ គួរបញ្ជាក់ថា ជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ១,៣ លាននាក់បានវិលត្រឡប់មកកាន់ស្រុកកំណើតរបស់ពួកគេវិញ ហើយនៅក្នុងខែមិថុនាឆ្នាំនេះ ជនភៀសខ្លួនអាហ្វហ្គានីស្ថានប្រហែល ៦០០,០០០ នាក់ត្រូវបានគេរាយការណ៍ថាបានចាកចេញពីប្រទេសអ៊ីរ៉ង់មកកាន់អាហ្វហ្គានីស្ថានវិញ៕