វិទ្យុជាតិកម្ពុជា÷ មន្ទីរព័ត៌មានខេត្តតាកែវ
ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងមូលដ្ឋានខេត្តតាកែវ នៅថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំ ដល់អភិបាលក្រុងស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណាស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបឱ្យបាន ចំពោះក្រុមជនខិលខូច ដែលលួចបើក ល្បែងស៊ីសងខុសច្បាប់ ជាពិសេសបទល្មើសឆបោកតាមអនឡាញ។ឯកឧត្តម វ៉ី សំណាង បានសង្កត់ធ្ងន់ថា ប៉ុន្មានថ្ងៃនេះយើងឃើញអំពីការបង្ក្រាបបទល្មើស ឆបោកតាមអនឡាញ ជាច្រើនខេត្ត ដូច្នេះសូមឱ្យអាជ្ញាធរក្រុង-ស្រុក និងសមត្ថកិច្ចត្រូវខិតខំស្រាវជ្រាវ និងទប់ស្កាត់កុំឱ្យមានជនឱកាសនិយម មកពួនសំងំរកស៊ីខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យសោះ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្ថែមថា ការទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់ តាមអនឡាញនិងបទល្មើសឆបោកតាមឡនឡាញ វានឹងធ្វើឲ្យក្រុងស្រុកនីមួយៗកមានសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ល្អប្រសើរជាពិសេសបង្កើនភាពជឿជាក់របស់ក្រុមអ្នកវិនិយោទុន ឱ្យចូលមកបណ្ដាក់ទុន នៅក្នុងខេត្តរបស់យើង ឱ្យកាន់តែច្រើនដែលនឹងនាំឱ្យខេត្តតាកែវកាន់តែមានការអភិវឌ្ឍន៍ចម្រើនថែមទៀត៕