វ៉ាក់សាំងអាស្ត្រាហ្សឺណិកា(Astrazeneca) ៣២៤,០០០ដូស របស់ប្រទេសឥណ្ឌា បានមកដល់កម្ពុជាហើយ 

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ២ ០៣ ២០២១

MC៖ រាជរដ្ឋាភិបាលកម្ពុជា និង អង្គការសុខភាពពិភពលោក បានអបអរសាទរចំពោះការមកដល់នូវវ៉ាក់សាំងអាស្ត្រាហ្សឺណិកា (AstraZeneca/SII) ចំនួន ៣២៤,០០០ ដូស ដែលបានទទួលអាជ្ញាប័ណ្ណផលិតដោយវិទ្យាស្ថានសេរ៉ូម (Serum Institute) នៃប្រទេសឥណ្ឌា ដើម្បីចាក់ជូនប្រជាពលរដ្ឋការពារជំងឺឆ្លងកូវីដ-១៩។

ពិធីប្រគល់និងទទួលត្រូវបានធ្វើឡើងនៅរាត្រីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង តំណាងរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវវេជ្ជបណ្ឌិត លី អាយលែន (Mrs. Dr. Li Ailan) តំណាងអង្គការសុខភាពពិភពលោក និង លោកស្រី ហ្វូរុក ហ្វូយូហ្សាត (Mrs. Foroogh Foyouzat) តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា រួមជាមួយនឹងមានវត្តមានចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថាវ៉ាក់សាំងអាស្ត្រាហ្សឺណិកា (AstraZeneca/SII) ចំនួន ៣២៤,០០០ដូសនេះ គឺជាចំនួនវ៉ាក់សាំងលើកដំបូងដែលផ្តល់ជាជំនួយឱ្យប្រទេសកម្ពុជា ពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ហើយវ៉ាក់សាំងក្នុង បរិមាណដទៃទៀតនឹងបន្តដឹកជញ្ជូនមកកម្ពុជាជាបន្តបន្ទាប់នៅពេលក្រោយទៀតជាដំណាក់ៗនៅក្នុងឆ្នាំ ២០២១នេះ ខណៈដែលមជ្ឈមណ្ឌលកូវ៉ាក់សន្យាផ្តល់ឱ្យកម្ពុជារហូតដល់២០ភាគរយនៃចំនួនប្រជាជនសរុប។

លោកជំទាវបញ្ជាក់ថា វ៉ាក់សាំងនេះគឺជាសមិទ្ធផលមួយទៀត ដែលផ្ដើមចេញពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសគឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានធ្វើកិច្ច សហប្រតិបត្តិការយ៉ាងល្អ ជាមួយដៃគូពហុភាគី ក៏ដូចជាក្រសួងសុខាភិបាលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាព ពិភពលោក និងអង្គការយូនីសេហ្វផងដែរ។ លោកជំទាវបាបបញ្ជាក់ទៀតថា គម្រោងបែងចែកវ៉ា់ក់សាំងនេះ នឹងធ្វើឡើងបន្ទាប់ ពីសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជានឹងអញ្ជើញចាក់វ៉ាក់សាំងនេះ នៅម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃទី៤ ខែមីនា នាមន្ទីរពេទ្យកាល់ម៉ែត ។

សំឡេង៖» វ៉ាក់សាំងនេះនឹងមានគម្រោងប្រើប្រាស់ ក៏ប៉ុន្តែគម្រោងប្រើប្រាស់និងគោរពអនុញ្ញាតនឹងរង់ចាំទទួលនូវ អនុសាសន៍ ដ៏ខ្ពង់ខ្ពស់បំផុតពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារបស់យើង នៅពេល ដែលលោកអញ្ជើញទៅចាក់វ៉ាក់សាំងនេះនៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី ៤ ខែមីនាឆ្នាំ២០២១។ ក្រោយពីការចាក់វ៉ាក់សាំង ហើយ សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងផ្ដល់ការណែនាំក៏ដូចជាសារជូនទៅដល់បងប្អូនជនរួមជាតិរបស់យើងផងដែរ»។

នៅក្នុងឱកាសនេះដែរ លោកជំទាវនៅតែបន្តអំពាវដល់ប្រជាពលត្រូវគោរពតាមវិធានសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន និង អនុវត្តវិធានការ ៣ការពារ និង៣កុំ ដើម្បីរួមគ្នាទប់ស្កាត់ការជ្ទុះជំងឺកូវីដ-១៩ ដោយមិនត្រូវពឹងផ្អែកតែលើវ៉ាក់សាំងតែមួយមុខទេ ដើម្បីធានាសុវត្ថិភាពសុខភាពរបស់យើងទាំងអស់គ្នា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧កុម្ភៈ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ កម្ពុជាបានទទួលជំនួយវ៉ាក់សាំងជាលើកដំបូងពីប្រទេសចិន ចំនួន៦០ម៉ឺនដូស ហើយលើកទី២ នឹងមកដល់នៅពេលឆាប់ៗខាងមុខនេះផងដែរ៕IMG_20210302_214122_406IMG_20210302_214113_729

Comments

Related posts