លោក Blinken ធ្វើទស្សនកិច្ចនៅប្រទេសម៉ុលដាវី ខណៈភាពតានតឹងជាមួយរុស្ស៉ីកើនឡើង

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a27-64

a26-72

អន្តរជាតិ៖ កាលពីថ្ងៃពុធលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានទៅដល់ទីក្រុងឈីស៊ីណូ នៃប្រទេសម៉ុលដាវី ដែលជាដំណើរទស្សនកិច្ចអឺរ៉ុបខ្លីមួយក្នុងគោលបំណងជំរុញការគាំទ្ររបស់លោកខាងលិចសម្រាប់អ៊ុយក្រែន ក្នុងចំណោមសម្ព័ន្ធមិត្តរបស់អង្គការណាតូ និងប្រទេសជិតខាង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ ដំណើរទស្សនកិច្ចរបស់លោក Blinken នេះកើតឡើងក្នុងពេលមានការកើនឡើងនៃការវាយប្រហាររបស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន និងការព្រមានពីប្រធានាធិបតី Vladimir Putin អំពីជម្លោះសកលដែលអាចកើតមាន ប្រសិនបើទីក្រុងគៀវប្រើប្រាស់អាវុធរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី។ នៅទីក្រុងឈីស៊ីណូ លោក Blinken នឹងជួបជាមួយប្រធានាធិបតី លោកស្រី Maia Sandu ដែលគាំទ្រអឺរ៉ុប និងមន្ត្រីជាន់ខ្ពស់ដទៃទៀត នៅក្នុងពេលដែលមន្ត្រីអាមេរិកនិយាយថា សាធារណរដ្ឋអតីតសូវៀតដែលមានប្រជាជនចំនួន ២,៥ លាននាក់ និង មានព្រំប្រទល់ដ៏វែងជាមួយអ៊ុយក្រែនមួយនេះ កំពុងប្រឈមនឹង "ប្រតិបត្តិការមានឥទ្ធិពល" របស់រុស្ស៊ី។ លោក Jim O'Brien អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបាននិយាយដោយមិនបានបញ្ជាក់លម្អិតថា សហរដ្ឋអាមេរិកទំនងជានឹងប្រកាសការគាំទ្រយ៉ាងសំខាន់ចំពោះឯករាជ្យភាពថាមពលរបស់ប្រទេសម៉ុលដាវី៕

Comments

Related posts