វិស័យកសិកម្មហ្វីលីពីនខាតបង់ជាង ១០៣ លានដុល្លារដោយសារបញ្ហាបាតុភូត El Nino

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_1634

IMG_1637

អន្តរជាតិ៖ លោក Ferdinand Romualdez Marcos ប្រធានាធិបតីហ្វីលីពីនបាននិយាយថា គ្រោះរាំងស្ងួត El Nino និងការខូចខាតដល់វិស័យកសិកម្មហ្វីលីពីនបានកើនឡើងដល់ ៥,៩ ពាន់លានប៉េសូ (១០៣ លានដុល្លារអាមេរិក)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ លោក Marcos បានបន្ថែមថា យ៉ាងហោចណាស់ប្រជាជនហ្វីលីពីន ៣,៦ លាននាក់នៅទូទាំងប្រទេសបានរងផលប៉ះពាល់ដោយបាតុភូត El Nino ខណៈដែលប្រទេសហ្វីលីពីនក៏ត្រៀមខ្លួនសម្រាប់ការមកដល់របស់បាតុភូត La Nina ផងដែរ។ លោក Marcos បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Zamboanga ភាគខាងត្បូងប្រទេសហ្វីលីពីនថា "យើងកំពុងស្ថិតនៅចំកណ្តាលអាកាសធាតុ កម្ដៅខ្លាំងនៅពេលនេះ និងមានភ្លៀងធ្លាក់ខ្លាំងក្នុងប៉ុន្មានខែខាងមុខនេះ"។ លោកបានហោះហើរទៅកាន់តំបន់នេះ ដើម្បីចែកចាយជំនួយដល់កសិករ និងប្រជានេសាទ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយ El Nino។ គួរបញ្ចាក់ថា El Nino កើតឡើង នៅពេលដែលទឹកសមុទ្រក្តៅជាងធម្មតា ខណៈដែល La Nina គឺជាការចុះត្រជាក់ទ្រង់ទ្រាយធំនៃសីតុណ្ហភាពផ្ទៃសមុទ្រនៅកណ្តាល និងមហាសមុទ្រប៉ាស៊ីហ្វិកអេក្វាទ័រ៕

Comments

Related posts