តុលាការប៉ាគីស្ថាន ព្យួរទោសក្នុងសំណុំរឿងពុករលួយលើរូបលោក Imran Khan និងភរិយា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_6281

IMG_6284

IMG_6287

អន្តរជាតិ៖ មេធាវីរបស់លោក Imran Khan បាននិយាយថា កាលពីថ្ងៃចន្ទ តុលាការប៉ាគីស្ថានបានផ្តល់សិទ្ធិដល់អតីតនាយករដ្ឋមន្ត្រីរូបនេះ ដើម្បីប្តឹងឧទ្ធរណ៍ចំពោះការផ្តន្ទាទោសពីបទប្រព្រឹត្តអំពើពុករលួយ និងបានព្យួរទោសជាប់ពន្ធនាគាររយៈពេល ១៤ ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ត្រឹមតែមួយសប្តាហ៍មុនការបោះឆ្នោតថ្ងៃទី៨ កុម្ភៈ របស់ប៉ាគីស្ថាន លោក Khan និងភរិយារបស់លោក គឺលោកស្រី Bushra Bibi ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៤ឆ្នាំ ក្រោមការចោទប្រកាន់ពីបទលក់អំណោយរដ្ឋខុសច្បាប់ ដោយតុលាការប្រឆាំងអំពើពុករលួយ។ បើតាមមេធាវីការពារក្តីរបស់លោក Khan តុលាការជាន់ខ្ពស់ទីក្រុងអ៉ីស្លាម៉ាបាដ បានឱ្យដឹងថា ការកាត់ទោសពីបទពុករលួយទៅលើប្តីប្រពន្ធមួយគូនេះ នឹងត្រូវព្យួររហូតដល់មានការសម្រេចចិត្តចុងក្រោយលើការកាត់ក្តី ដែលយកទឡ្ហីករណ៍ និងភស្តុតាង ជាចម្បងមកធ្វើជាញត្តិ នៅបន្ទាប់ពីពិធីបុណ្យ Eid។ ដោយបញ្ជាក់ពីមូលហេតុដែលតុលាការសម្រេចព្យួរទោស មេធាវីរូបនេះបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅតុលាការថា "គ្មានភ័ស្តុតាងគាំទ្រដល់ការកាត់ទោសនេះទេ"៕

Comments

Related posts