វិទ្យុជាតិកម្ពុជា៖លោកមជួន បូណា ២៥ ០២ ២៥ ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាវិជ្ជមានជំងឺកូវីដ១៩ ដោយសម្ដេចមានអាការៈក្អក ហៀរសំបោរ។ យោងតាមផេកហ្វេកប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រកាសថា សម្ដេចពេលនេះមានកូវីដ១៩ ហើយបន្ទាប់ពីក្អក ហៀរសំបោរមួយយប់មួយថ្ងៃកន្លងមកនេះ។ សម្ដេចតេជោ បានបញ្ជាក់ថា ដើម្បីចៀសវាងការភាន់ច្រឡំពីការអវត្តមានរបស់សម្ដេចក្នុងអង្គប្រជុំពេញអង្គព្រឹទ្ធសភានាថ្ងៃស្អែក និងការលុបចោលកម្មវិធីជួបភ្ញៀវមួយចំនួនពិសេសការចូលគាល់ព្រះមហាក្សត្រនាព្រឹកថ្ងៃទី២៨កុម្ភៈ២០២៥ខាងមុខ។ សម្ដេចតេជោ អំពាវនាវឱ្យប្រជាពលរដ្ឋសូម ប្រុងប្រយ័ត្នទាំងអស់គ្នា ខណៈដែលជំងឺកូវីដមិនទាន់ទៅណាឆ្ងាយទេ៕