ក្រសួងព័ត៌មាន គាំទ្រការប្រើប្រាស់ នូវប្រព័ន្ធទូរស័ព្ទ និងប្រពន្ធ័ Internet របស់ក្រុមហ៊ុន metfone

 

វិទ្យុជាតិកម្ពុជា លោកស្រី ប៉ុង សុភាវី រូបភាព AKP ៨ មេសា ២០២១

 

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រការប្រើប្រាស់ នូវប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធ Internet របស់ក្រុមហ៊ុន metfone ដែលមានសេវាកម្មលឿនរហ័ស ។ 

 

 ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងបែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យលោក Vu Song Ha​ អគ្គនាយករងក្រុមហ៊ុន metfone ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។

 

  ឯកឧត្តម ខៀវ កាញារីទ្ធ បានវាយតម្លៃខ្ពស់ចំពោះដំណើរការវិនិយោគលើវិស័យទូរគមនាគមន៍នៅកម្ពុជា ដោយទទួលបានការគាំទ្រ និងប្រើប្រាស់ច្រើន នូវប្រព័ន្ធទូរស័ព្ទ និង ប្រពន្ធ័ Internet របស់ក្រុមហ៊ុន metfone ហើយជាមួយនេះ ក្រុមការងារ ពិសេស ផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជា ដែលប្រើប្រព័ន្ធឡាយយូ ក៏បានភ្ជាប់ស៊ីមកាត របស់ក្រុមហ៊ុន metfone ក្នុងការថតផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍សំខាន់ៗ ក៏ដូចជាថតផ្សាយ សកម្មភាពរបស់ប្រមុខថ្នាក់ ដឹកនាំ ដែលត្រូវចូលរួមក្នុងកម្មវិធីធំៗ ថ្នាក់ជាតិ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗ ។

IMG_20210408_184727

លោក Vu Song Ha បានបញ្ជាក់ថា ចាប់តាំងពីក្រុមហ៊ុន metfone បានដំណើរការវិនិយោគ លើប្រព័ន្ធទូរគមនាគន៍នៅកម្ពុជា តាំងពីដើមឆ្នាំ២០០៩ រហូតមកដល់ពេលនេះ មានការគាំទ្រយ៉ាង ច្រើនពីអតិថិជន ក្នុងការប្រើប្រាស់ប្រពន្ធ័ទូរស័ព្ទនិងប្រព័ន្ធ Internet ដែលមានសេវាគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជា ។ តាមរយ:នេះ ក្រុមហ៊ុន metfone បានអរគុណចំពោះថ្នាក់ដឹកនាំ និងគ្រប់ផ្នែកពាក់ព័ន្ធ របស់ក្រសួងព័ត៌មាន ពិសេសប្រជាពលរដ្ឋកម្ពុជា ដែលជានិច្ចកាលតែងតែ បានគាំទ្រដល់ដំណើរការងាររបស់ក្រុមហ៊ុន metfone និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុន metfone បានដំណើរការងាររបស់ខ្លួនបានយ៉ាងល្អនៅកម្ពុជា ៕IMG_20210408_184705

Comments

Related posts