រហូតមកដល់ពេលនេះភ្ញៀវទេសចរជាង ៨០០,០០០ នាក់បានមកដល់ប្រទេស Maldives

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a31-40

a29-49

a30-49

អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដក ស្រង់ស្ថិតិចុងក្រោយពីក្រសួងទេស ចរណ៍របស់ប្រទេសម៉ាល់ឌីវថា ម៉ាល់ឌីវបានទទួលភ្ញៀវទេសចរជាង ៨០០,០០០ នាក់មកទល់ពេល នេះ ។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា នេះជាការកើនឡើង ១២ ភាគរយបើធៀបនឹងឆ្នាំមុនក្នុងអំឡុងពេលដូចគ្នា។ តួលេខផ្លូវការបង្ហាញថា រហូតដល់ថ្ងៃទី ៥ ខែឧសភាឆ្នាំនេះប្រភពទេសចរណ៍ដ៏ធំបំផុតសម្រាប់ប្រទេសនេះគឺប្រទេសចិន ខណៈដែលភ្ញៀវទេសចរចិនចំនួន ៨៧,៥៦៦ នាក់បានទៅលេងម៉ាល់ឌីវ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា បច្ចុប្បន្នម៉ាល់ឌីវកំពុងធ្វើការលើការឈានដល់គោលដៅទេសចរណ៍ចំនួន ២ លាននាក់នៅចុងឆ្នាំនេះ៕

Comments

Related posts