ប្រមុខអង្គការ NATO និយាយថា អង្គការយោធាមួយនេះមិនមានគម្រោងបញ្ជូនទ័ពទៅកាន់អ៊ុយក្រែននោះទេ

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_1959

IMG_1960-1

IMG_1966

 

អន្តរជាតិ៖ លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ (NATO) បាននិយាយថា សម្ព័ន្ធភាពយោធាមិនមានគម្រោងបញ្ជូនកងទ័ពប្រយុទ្ធទៅកាន់ប្រទេសអ៊ុយក្រែនឡើយ ក្នុងពេលមានរបាយការណ៍ថា ប្រទេសលោកខាងលិចមួយចំនួនអាចនឹងកំពុងពិចារណាដាក់ពង្រាយកងទ័ពប្រយុទ្ធទៅក្នុងប្រទេសដែលមានវិបត្តិដោយសង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Stoltenberg បាននិយាយថា "សម្ព័ន្ធមិត្តណាតូកំពុងផ្តល់ការគាំទ្រដែលមិនធ្លាប់មានពីមុនដល់អ៊ុយក្រែន។ យើងបានធ្វើរឿងនេះតាំងពីឆ្នាំ ២០១៤ មក ហើយបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើង បន្ទាប់ពីមានការលុកលុយទ្រង់ទ្រាយធំពីរុស្ស៉ី ប៉ុន្តែយើងមិនមានផែនការ ដាក់ពង្រាយកម្លាំងប្រយុទ្ធរបស់ណាតូនៅលើដីក្នុងប្រទេសអ៊ុយក្រែននោះទេ"។ អង្គការណាតូក្នុងនាមជាសម្ព័ន្ធមិត្តបានផ្តល់ដល់អ៊ុយក្រែននូវជំនួយដែលមិនមានគ្រោះថ្នាក់ដូចជាការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ឯកសណ្ឋាន និងសម្ភារៈប្រើប្រាស់សម្រាប់រដូវរងា ប៉ុន្តែសមាជិកខ្លះបានបញ្ជូនអាវុធ និងគ្រាប់រំសេវជាទ្វេភាគី ឬជាសមូហភាព។ ការសម្រេចចិត្តណាមួយរបស់អង្គការមួយនេះដើម្បីបញ្ជូនទ័ពតម្រូវឱ្យមានការគាំទ្រជាឯកច្ឆ័ន្ទពីរដ្ឋជាសមាជិកទាំងអស់។ លោក Emmanuel Macron ប្រធានាធិបតីបារាំងបាននិយាយថា ការបញ្ជូនកងកម្លាំងលោកខាងលិចទៅកាន់អ៊ុយក្រែនមិនគួរត្រូវបាន "ច្រានចោល" ឡើយ ខណៈដែលការឈ្លានពានពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែនឈានចូលដល់ឆ្នាំទី ៣ របស់ខ្លួនហើយ៕

Comments

Related posts