ប្រទេសកូរ៉េខាងត្បូងពិចារណាឲ្យពលរដ្ឋទៅលេងកូរ៉េខាងជើងទោះអាមេរិកមិនយល់ស្របក៏ដោយ

437

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២០.០១.២១)

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងកំពុងពិចារណាពីវិធីផ្សេង ៗ  ដើម្បីរៀបចំឲ្យពលរដ្ឋរបស់ខ្លួន បានទៅលេងប្រទេសកូរ៉េខាងជើង  ​ទោះជាមានការព្រមានពីសហរដ្ឋអាមេរិក ថា ត្រូវតែមានការប្រុងប្រយ័ត្នក្នុងការចូលទៅក្នុងប្រទេសកូរ៉េខាងជើង ​ដែលកំពុងតែទទួលរងនូវការដាក់ទណ្ឌកម្មជាអន្តរជាតិ នោះ ។

លោករដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិ របស់ប្រទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃចន្ទនេះ ថា រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងពិនិត្យមើលពីវិធីមួយចំនួន ដើម្បីសម្រួលឲ្យពលរដ្ឋបានចូលទៅធ្វើទស្សនកិច្ចក្នុងប្រទេសកូរ៉េខាងជើង  ដូចជាការធ្វើដំណើរតាមច្រកព្រំដែន ឬក៏ឆ្លងកាត់តាមប្រទេសទីបីណាមួយ ចូលទៅកូរ៉េខាង ជើង ។

ការផ្តួចផ្តើមឲ្យមានដំណើរទស្សនកិច្ចរបស់ពលរដ្ឋកូរ៉េខាងត្បូង កើតមានឡើងបន្ទាប់ពីខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូងកាលពីសប្តាហ៍កន្លងមក បានរិះគន់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចំាកូរ៉េខាងត្បូង ថា រដ្ឋាភិបាលកូរ៉េខាងត្បូងគួរតែ ពិគ្រោះជាមួយអាមេរិកជាមុនសិន មុននឹងសម្រេចបញ្ហា​​អនុញ្ញាតឲ្យពលរដ្ឋចូលទៅលេងកូរ៉េខាងជើង ។

​​

 

អត្ថបទដែលជាប់ទាក់ទង