រថក្រោះអ៊ីស្រាអែល បានចូលដល់កណ្តាលទីក្រុង Rafah ទោះបីជាមានការថ្កោលទោសជាសកលក៏ដោយ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a7-271

a5-283

a6-271

អន្តរជាតិ៖ សាក្សីដែលបានឃើញផ្ទាល់ភ្នែកបាននិយាយថា កាលពីថ្ងៃអង្គាររថក្រោះអ៊ីស្រាអែល បានចូលទៅដល់កណ្តាលទីក្រុង Rafah ជាលើកដំបូង ដែលបីសប្តាហ៍បន្ទាប់ពីការវាយប្រហារតាមផ្លូវគោកនៅទីក្រុងហ្គាហ្សាភាគខាងត្បូងមួយនេះ បង្កឱ្យមានការថ្កោលទោសជាសកលចំពោះការស្លាប់ និងរបួសរបស់ជនស៊ីវិលជាបន្តបន្ទាប់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ សាក្សីបានប្រាប់ Reuters ថា រថក្រោះ និងរថពាសដែកដែលផ្ទុកដោយកាំភ្លើងធំ ត្រូវបានគេឃើញនៅជិតវិហារឥស្លាម Al-Awda ដែលជាកន្លែងសម្គាល់ដ៏សំខាន់មួយនៅកណ្តាលទីក្រុង Rafah។ កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនបានបន្តប្រតិបត្តិការរបស់ខ្លួននៅក្នុងទីក្រុង Rafah ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍អំពីវឌ្ឍនភាពនៅកណ្តាល ទីក្រុងនោះទេ។ ទោះបីជាមានការខឹងសម្បាជាអន្តរជាតិ ជុំវិញការវាយប្រហារកាលពីថ្ងៃអាទិត្យ ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៤៥នាក់នៅក្នុង "តំបន់មនុស្សធម៌ក៏ដោយ" កងកម្លាំងអ៊ីស្រាអែលនៅតែបន្តការទម្លាក់គ្រាប់បែកពេញមួយយប់។ ប្រទេសអេស្ប៉ាញ អៀរឡង់ និងន័រវេស បានឆ្លើយតបដោយការទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីនដោយសង្ឃឹមថា នឹងពន្លឿនបទឈប់បាញ់នៅក្នុងជម្លោះរយៈពេលប្រាំបីខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស៕

Comments

Related posts