ចិន សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅទីក្រុង Rafah

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a3-296

a4-288

អន្តរជាតិ៖ ប្រទេសចិនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញសកម្មភាពយោធារបស់អ៊ីស្រាអែលនៅទីក្រុង Rafah បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានបណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់នៅជំរំជនភៀសខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងថា "ចិនបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួនចំពោះប្រតិបត្តិការយោធាអ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងក្រុង Rafah" ក្នុងពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) ដើម្បីដោះស្រាយស្ថានការណ៍នៅក្នុងទីក្រុងព្រំដែនហ្គាហ្សាភាគខាងត្បូង។ គួរបញ្ចាក់ថា ចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅក្នុងខែតុលាឆ្នាំមុន ប្រទេសចិនបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងគាំទ្រដំណោះស្រាយរដ្ឋពីរ។ សង្គ្រាមបានចាប់ផ្តើមបន្ទាប់ពីក្រុមហាម៉ាសបានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយបានសម្លាប់មនុស្សជាង ១,១៧០នាក់។ ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៦,០៥០នាក់នៅតំបន់ហ្គាហ្សា ដែលភាគច្រើនជាជនស៊ីវិល៕

Comments

Related posts