វិទ្យុជាតិកម្ពុជា៖ ប្រែសម្រួល កញ្ញា ខៀវ ណាវីន
បរទេស៖ នៅថ្ងៃពុធ ទី២៤ ខែកុម្ភៈនេះ ប្រទេសថៃទទួលបានវ៉ាក់សាំងSinovac Biotech ជាលើកដំបូងចំនួន២០០.០០០ដូស សម្រាប់ចាក់ប្រឆាំងនឹងកូវីដ- ១៩ដំបូងគេបង្អស់របស់ប្រទេសនេះ ដែលនឹងចាប់ផ្តើមនៅរយៈពេលពីរទៅបីថ្ងៃទៀត។
នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ។
នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha ត្រូវបានគេរំពឹងថាជាអ្នកដំបូងដែលត្រូវចាក់វ៉ាក់សាំងនៅចុងសប្តាហ៍នេះដោយវ៉ាក់សាំងទាំងនេះត្រៀមសម្រាប់តែបុគ្គលិកពេទ្យជួរមុខតែប៉ុណ្ណោះ។
ការមកដល់របស់វ៉ាក់សាំងនេះកើតឡើងចំពេលមានការរិះគន់ជាសាធារណៈរបស់រដ្ឋាភិបាលនិងការចោទប្រកាន់ថាវាយឺតពេកក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
ប្រទេសថៃរំពឹងថានឹងផ្តល់វ៉ាក់សំាង CoronaVac ចំនួន ១លាន៨សែនដូសបន្ថែមទៀត នៅក្នុងខែមីនានិងខែមេសាដែលត្រូវផ្តល់ឱ្យភាគច្រើនដល់ បុគ្គលិកសុខាភិបាលនិងក្រុមដែលមានហានិភ័យ៕
Comments