ឡាយហ្វ៍ធីស្ទ័រសាខាថ្មីផ្លូវ៣៧១ បានបើកដំណើរការ ហើយផ្តល់ឱកាសដល់អតិថិជនដែលគាំទ្រផលិតផលម៉ាក W king

វិទ្យុជាតិកម្ពុជា វ៉ែន សុវុទ្ធី

ភ្នំពេញ៖ ហាង ឡាយហ្វ៍ ធី ស្ទ័រ សាខាថ្មីផ្លូវ៣៧១ បានបើកដំណើរការហើយ ដែលជាឱកាសមួយដ៏ល្អសម្រាប់អតិថិជន ដែលគាំទ្រផលិតផលម៉ាក W king រួមជាមួយការបញ្ចុះតម្លៃ២០ភាគរយ សម្រាប់អតិថិជនមកទិញផ្ទាល់ផងដែរ។

លោក ផាត តូម៉ាស់ អគ្គនាយក្រុមហ៊ុន ឡាយហ្វ៍ ធី អ៊ិនធើណេសិនណល បានឱ្យដឹងថា ក្រុមហ៊ុននេះបានផ្តាច់មុខក្នុងការ នំាចូលផលិតផលគ្រឿងអេឡិចត្រូនិចម៉ាក W King ពីសហរដ្ឋអាមេរិក និងប្រទេសចិន ដែលជាឧបករណ៍បំពងសំឡេង ដ៏ល្បីពីរោះរណ្តំដូចជា ធុងបាសចាក់ស្តាប់និងច្រៀង ព្រមទាំងគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទទៀត សម្រាប់លក់ជូនអតិថិជន ដែលនិយមប្រើប្រាស់និងគាំទ្រផលិតផលម៉ាក W king ។ 

លោកបន្តថា ដោយសារប្រជាពលរដ្ឋនិយមប្រើប្រាស់ផលិតផលម៉ាក W King ច្រើន ហេតុដូចនេះនៅពេលឆាប់ៗខាងមុខនេះ លោកនឹងពង្រីកសាខា២បន្ថែមទៀតនៅខេត្តសៀមរាបនិងបាត់ដំបង ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់។

    គួរជម្រាបថា សព្វថ្ងៃនេះក្រុមហ៊ុនឡាយហ្វ៍ ធី ស្ទ័រ ដែលមានលក់នៅផលិតផលម៉ាក W king មានបីសាខានៅរាជធានី ភ្នំពេញ និង មានតំណាងចែកចាយជាច្រើនទៀតនៅទូទាំងប្រទេស៕0C66FBBF-65BD-439F-A606-B1A0D6746FF36AD57D96-8DD2-4C44-B3EA-5BBD780A9EFD5BAD1D45-790D-4DF1-90DA-17741946007EBBC482C3-802E-496C-B91F-01B07CEE15F68A25991F-5A1C-488A-84C5-A8C0F461B9D40DF7D801-65E5-435C-AB6D-227A81F96F834CB8024C-8EED-42D6-9648-FDC80F3ECB9303DF658F-699D-4130-8BE9-588DC23751BC

Comments

Related posts