អង្គការWhater Athបន្ដផ្ដល់ជំនួយក្នុងការសាងសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស

 

វិទ្យុជាតិកម្ពុជា÷លោក ជួន បូណា

 

MC៖អង្គការWhater Ath នឹងបន្ដផ្ដល់ជំនួយ និងបច្ចេកទេសក្នុងការសាងសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសបន្តទៀត ដើម្បីបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុងនៅឆ្នាំ២០២៥ ខាងមុខ។

លោក ឆាត់ សុភាព នាយកប្រចាំប្រទេសអង្គការ Whather Ath បានលើកឡើងថា អង្គការបស់លោកក្នុងនាមជាដៃគូអភិវឌ្ឍន៍ បានរៀបចំយន្ដការផ្ដល់បច្ចេកទេស ថវិកា និងកៀរគរធនធានពីអង្គការដៃគូផ្សេងៗទៀត ដើម្បីធ្វើយ៉ាង ណាជួយប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យមានបង្គន់អនាម័យប្រើប្រាស់គ្រប់ៗគ្នា។

លោកបានបញ្ជាក់ថា ការផ្ដល់បច្ចេកទេស ថវិកា និងការកៀរគរធនធាននេះ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ពិសេសឆ្លើយតបតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ឈប់បន្ទោបង់ពាសវាលពាសកាលឱ្យបាន៩០ភាគរយនៅឆ្នាំ២០២៣ និងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២៥។

  លោកមានប្រសាសន៍ថា ការ សម្រេចការបញ្ឈប់បន្ទោបង់ពាសវាលពាសកាលទាំង ស្រុងនៅឆ្នាំ២០២៥ ខាងមុខ គឺត្រូវមាន ការសហការពីគ្រប់ភាគីពាក់ព័ន្ធ ដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីសម្រេចគោលដៅដែលបានកំណត់។ 

   ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់ថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំស្រុក-ក្រុង និងអាជ្ញាធរឃុំសង្កាត់ និងភូមិ ត្រូវមានឆន្ទៈខ្ពស់ ដើម្បីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅឆ្នាំ២០២២ និងសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋា ភិបាល ឱ្យបាន ១០០ភាគរយនៅឆ្នាំ២០២៥ ដោយត្រូវដាក់ផែនការសកម្មភាពដែលមិន មែនជាការស្រមើស្រមៃ និងធនធានដែលមិនអាចខ្វះបាននោះគឺ ខ្ទង់ហិរញ្ញវត្ថុ។

ឯកឧត្តមបន្តថា ក្រៅពីនោះបន្តដាក់យន្តការតាមដានត្រួត ពិនិត្យគ្រប់ឋានានុក្រមទាំង អស់ និងត្រូវការកោះប្រជុំវាយ តម្លៃសកម្មភាពជាប្រចាំ និងកៀរគររកខ្ទង់ហិរញ្ញវត្ថុផងដែរ ។ ខ្ទង់ហិរញ្ញវត្ថុ គឺជាកត្តាចម្បងមួយ ក្នុងការសម្រេចគោលដៅ និងផែនការសកម្ម ភាពការងារដែលបានដាក់ ចេញ។

  ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្ដេជ្ញា នឹងធ្វើឱ្យខេត្តកំពង់ស្ពឺទទួលបាន ការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល នៅដំណាច់ឆ្នាំ២០២២តាមការគ្រោងទុក ដើម្បីឈានទៅសម្រេចបាន ជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាស កាលនេះ តាមផែនការដែលបានគ្រោងទុក ៕IMG_20210301_184355_067IMG_20210301_184353_680

Comments

Related posts