អាជ្ញាធរខេត្តស្ទឹងត្រែង ពង្រឹងការទប់ស្កាត់ជំងឺកូវីដ-១៩ ចំពោះពលករវិលត្រឡប់មកពីក្រៅប្រទេស

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
អាជ្ញាធរខេត្តស្ទឹងត្រែង បានបន្តពង្រឹងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងចំណោមពលករមកពីក្រៅ​ប្រទេស តាមរយៈការអប់រំផ្ស​ព្វផ្សាយជូនប្រជាពលរដ្ឋ ពិសេសពលករខ្មែរ ដែលមក
ពីក្រៅប្រទេស អំពីវិធីបង្ការជំងឺឆ្លងកូវីដ-១៩ កុំឱ្យឆ្លងចូលទៅក្នុងសហគមន៍ ។
 
លោក ជា វណ្ណ ចៅសង្កាត់ស្ទឹងត្រែងបានឱ្យដឹងថា ក្រុមប្រឹក្សាសង្កាត់ បានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមភូមិ អំពីវិធានការបង្ការការចម្លងជំងឺកូវីដ-១៩ និងការធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ ចំពោះពលករ ឬ អ្នកទើបត្រឡប់ពីក្រៅប្រទេស ដែលបានធ្វើតេស្តកំហាករួចហើយ ។
 
លោកបន្តថា ក្រុមប្រឹក្សាសង្កាត់ស្ទឹងត្រែង បានបង្កើនការយកចិត្តទុកដាក់ និងកិច្ចសហការកាន់តែល្អប្រសើរជាមួយ មណ្ឌលសុខភាព និងមន្ទីរសុខាភិបាលខេត្ត ដើម្បីលើកកម្ពស់ផ្នែកសុខភាពសហគមន៍ និងសុខុមាលភាពសង្គម។

ខេត្តស្ទឹងត្រែងទាំងមូល មិនមានករណីប្រជាពលរដ្ឋណាម្នាក់វិជ្ជមានវីរុសកូវីដ-១៩ នោះឡើយ ។
 
ក្រសួងសុខាភិបាលបានប្រកាសថា គិតត្រឹមថ្ងៃទី២០ ខែ មករា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៥៣ នាក់ ព្យាបាលជាសះ
ស្បើយចំនួន ៣៩៦ នាក់ កំពុងសម្រាកព្យាបាលចំនួន ៥៧ និងគ្មានអ្នកស្លាប់ទេ ៕

Comments

Related posts