កម្ពុជា-ចិនបើកសម្ពោធព្រឹត្តិការណ៍ដំណើរភាពយន្តចល័តខ្មែរ-ចិនដ៏ឆ្នើមលើកទី៥ជាផ្លូវការ

photo_2021-01-22_19-45-22
ភ្នំពេញ៖ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ កម្មវិធីសម្ពោធបើកព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើមលើកទី៥” បានប្រារព្ធធ្វើ​​ឡើង​នៅសាលមហោស្រពចតុមុខ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី​​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋចិនប្រចាំនៅកម្ពុជា តំណាងក្រសួងស្ថាប័នដែលពាក់ព័ន្ធ អ្នកសារព័ត៌មានខ្មែរចិន ព្រមទាំងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនរូប បានចូលរួមក្នុងពិធីនេះ និងបានទស្សនាខ្សែភាពយន្តឯកសារចិន បញ្ចូលសម្លេងជាភាសាខ្មែរដែលចាក់បញ្ចាំងដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានចំណងជើងថា “កំណត់ត្រាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅអ៊ូហាន”។photo_2021-01-22_19-45-14

ឯកឧត្ដម Wang Wentian បានថ្លែងសុន្ទរកថាលើកឡើងថា ការផ្លាស់ប្ដូរវប្បធម៌និងសិល្បៈរវាងចិននិងកម្ពុជា បានបង្កើត ជាស្ពានទំនាក់​​ទំនង​​និង​​ចំណងមិត្តភាពដ៏អស្ចារ្យសម្រាប់ប្រជាជនទាំងពីរប្រទេស។ បច្ចុប្បន្ននេះ ប្រទេសទាំងពីរកំពុងតែ ជំរុញយ៉ាងសកម្មក្នុងការកសាង​​សហគមន៍​​ជោគវាសនារួមគ្នា ហើយការផ្លាស់ប្ដូរវប្បធម៌ចិននិងកម្ពុជា បានស្វាគមន៍ជាមួយ ឱកាសនៃការអភិវឌ្ឍដ៏មានតម្លៃបំផុត។

ព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម”នេះ បានក្លាយជាគម្រោង សកម្មភាពមួយសម្រាប់ការលើកកម្ពស់ ផ្សារភ្ជាប់ដួងចិត្​​តនៃ​ប្រជាជន​​ទាំងពីរ ហើយក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីបងប្អូនប្រជាជនកម្ពុជានៅតាមបណ្ដាខេត្ត និងតំបន់នីមួយៗ នៅក្នុងប្រទេស​​កម្ពុជាផងដែរ ហើយនេះគឺជាលើកទី៥ហើយ នៃព្រឹត្តិការណ៍ដំណើរ ភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម ដោយសង្ឃឹមថាខ្សែភាពយន្​​តដែលនឹងចាក់​បញ្ចាំង​នេះ មិនត្រឹមតែ ជំរុញការស្វែងយល់អំពីវប្បធម៌ចិនជូនដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ តែក៏ជួយលើកកម្ពស់វប្បធម៌និងជីវ​​ភាពរ​​ស់​​នៅ របស់ប្រជាជនកម្ពុជាឱ្យកាន់តែសម្បូរបែបដែលស្ថិតនៅក្រោមស្ថានភាពនៃជំងឺកូវីដ-១៩ ផងដែរ។

photo_2021-01-22_19-45-07
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ក៏បានលើកឡើងក្នុងសុន្ទរកថាបើកផងដែរថា បួនឆ្នាំកន្លងមក ព្រឹត្តិការណ៍​​”ដំណើ​​រ​​ភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម” ទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីបងប្អូន ប្រជាពលរដ្ឋខ្មែរ ដោយបានចូលរួមទស្សនាយ៉ាង​​ច្រើនកុះកររាល់ការដាក់បញ្ចាំងភាពយន្តចិ-ខ្មែរ នៅតាមតំបន់នានាក្នុង រាជធានីខេត្តក្រុងនីមួយៗ។ អ្វីដែលអាចទាក់ទាញធ្វើឱ្យប្រជាជនខ្មែរ និយមទស្សនាខ្សែភាពយន្តចិន ក៏ព្រោះតែប្រទេសយើង ទាំងពីរ មានចំណងមិត្តភាពជាច្រើនជំនាន់មកហើយ រីឯវប្បធម៌ប្រពៃណីទំនៀមទម្លាប់ ជំនឿ និងផ្នត់គំនិតទៀតសោត ក៏មានលក្ខណៈប្រហាក់ប្រហែលគ្នា។ ទាំងនេះក៏ជាមូលហេតុដែលធ្វើឱ្យខ្សែភាពយន្តក៏ដូចជាសិល្បៈ និង​វប្បធម៌​របស់​​ចិន បានឆក់យកដួងចិត្តរបស់ប្រជាជនខ្មែរឱ្យចូលចិត្ត និងគាំទ្រយ៉ាងខ្លាំង។ ព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តចិន- កម្ពុជា​​ដ៏ឆ្នើម”​នេះគឺជាស្ពានដែលបានភ្ជាប់រវាងប្រជាជនទាំងពីរ និងធ្វើឱ្យចំណងមិត្តភាពរវាងប្រទេសកម្ពុជានិងចិន កាន់តែស៊ីជម្រៅ ថែ​​មមួយក​​ម្រិតទៀត។
ព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៥” លើកនេះ នឹងនាំមកនូវខ្សែភាពយន្តដ៏ឆ្នើម ដែលរួមមានខ្សែ ភាពយន្តខ្មែរ និង​​ខ្សែ​​ភាពយន្តចិនបញ្ចូលសម្លេងជាភាសាខ្មែរ ដូចជារឿង “កំណត់ត្រាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅអ៊ូហាន” “អ្នកក្លាហានដំបងបិសាច” “ក្ដីស្រ​មៃ​​យុវ​​ជ​នចិន​​វគ្គ២” និង “ម្ចាស់របាំងមុខ” ជាដើម។ ក្រោយពីចាក់បញ្ចាំងលើកដំបូងរួច ខ្សែភាពយន្តទាំងនេះ នឹងត្រូវយកទៅចាក់​​បញ្ចាំង​​នៅ​តាម​សាលា​រៀន ទីប្រជុំជន និងបន្ទាយកងទ័ពជាដើម នៅតាមបណ្ដា រាជធានី ខេត្ត និងក្រុងនានាដូចជា៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល តាកែវ កំពត កំពង់ស្ពឺ ស្វាយរៀង​ ព្រៃវែង កំពង់ចាម និង ខេត្តត្បូងឃ្មុំ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើមលើកទី៥” នេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយ ស្ថានទូតចិនប្រចាំនៅកម្ពុជា និង​ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងទទួលរៀបចំដោយវិទ្យុមិត្តភាពកម្ពុជា-ចិន ដែល បង្កើតឡើងនៅកម្ពុជាដោយអគ្គស្ថានីយ​​វិទ្យុនិង​ទូរទស្សន៍​​​​​​​មជ្ឈិមចិន រួមជាមួយនឹងក្រុមហ៊ុនភាពយន្តចិនគ្រុប៕photo_2021-01-22_19-45-29

Comments

Related posts