អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យគ្រាប់យុទ្ធភណ្ឌក្រោមទឹក កាកសំណល់សម័យសង្រ្គាម ដែលកម្លាំងជំនាញស្រង់បានពីបាតទន្លេ 

 

វិទ្យុជាតិកម្ពុជា៖ 

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា គណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០២១ បានអញ្ជើញចុះពិនិត្យ គ្រាប់យុទ្ធភណ្ឌក្រោមទឹក និងកាកសំណល់សង្គ្រាមរបស់កម្ពុជា ដែលកម្លាំងបោសសំអាតគ្រាប់យុទ្ធភណ្ឌ បានបើកប្រតិបត្តិការ ស្រង់បានពីបាតទន្លេ ដែលលិចជាមួយនាវាចំណាស់ នៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីសម័យសង្គ្រាម។
លោក ឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) ធ្លាប់បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថាគ្រាប់យុទ្ធភណ្ឌដែលកម្លាំងជំនាញប្រមូលបានជាង ៥តោន រួមមាន៖ គ្រាប់ត្បាល់ ៨១មីលីម៉ែត្រ, គ្រាប់ត្បាល់ ៦០មីលីម៉ែត្រ និងគ្រាប់កាំភ្លើងយន្ត ១២,៧មីលីម៉ែត្រ ហើយសរុបជាង ៣០០កេសធំ។
លោកបន្តថា គ្រប់ទាំងនោះ និងប្រមូលឱ្យចប់នៅខែឧសភា ឱ្យទាន់មុនខែវស្សា ប៉ុន្តែចំណុចនេះគឺជាផែនការរបស់ក្រុមជំនាញនោះទេ ដោយឡែកសម្រាប់ស្ថានភាពជាក់ស្តែងក្រុមការងារជំនាញពិបាកសន្និដ្ឋាន ព្រោះនាវាមានទំហំធំ ។ លោកបន្តថាសម្រាប់គ្រាប់យុទ្ធនៅក្នុងឃ្លុបទី១ ខាងលើអាចមានគ្រាប់យុទ្ធភណ្ឌចាប់ពី ១០តោន ទៅ ២០តោនឯណោះ ដូច្នេះគ្រាប់យុទ្ធភណ្ឌទាំងនេះ គឺមានចំនួនច្រើនណាស់។ ប៉ុន្តែ បើទោះបីជាចំនួនគ្រាប់ច្រើនយ៉ាងណាក៏ដោយ កម្លាំងជំនាញ នឹងខិតខំប្រឹងសម្រេចកិច្ចការងារនេះ ឱ្យរួចរាល់តាមគោលការណ៍ ដូច្នេះដើម្បីជំរុញកិច្ចប្រតិបត្តិការដែលប្រកបដោយភាពស្មុគ្រស្មាញនិងប្រឈមមុខចំពោះគ្រោះថ្នាក់នេះ កិច្ចការប្រតិបត្តិរុករក និងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅក្រោមទឹកនេះ ត្រូវបានបែងចែកយ៉ាងយកចិត្តទុក ដាក់បំផុត ទៅតាមអនុសាសន៍របស់ថ្នាក់ដឹកនាំ ៕photo_2021-02-09_14-36-30photo_2021-02-09_14-36-45photo_2021-02-09_14-36-53

Comments

Related posts