សម្តេចតេជោអំពាវនាវដល់ពលរដ្ឋបន្តអនុវត្តវិធានការ៣ការពារ និង៣កុំដើម្បីរួមគ្នាទប់ស្កាត់ការជ្ទុះ ជំងឺកូវីដ១៩ក្នុងសហគមន៍សាជាថ្មី 

 

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

 

ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ពលរដ្ឋបន្តអនុវត្តវិធានការ ៣ការពារ និង៣កុំដើម្បីរួមគ្នាទប់ស្កាត់ការផ្ទុះ ជំងឺកូវីដ-១៩ ក្នុងសហគមន៍សាជាថ្មី ដើម្បី ធានាសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ទាក់ទងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣២ករណី ដែលសម្តេចតេជោបានចាត់ទុកជាការឆ្លងចូលក្នុងសហគមន៍លើកទី៣។ 

សម្តេចតេជោ បន្តអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ត្រូវចូលរួមអនុវត្តន៍ នូវវិធានការនានាដែលបានដាក់ចេញនាពេលកន្លងមក។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី មិនចេញបញ្ជាបិទពិធីមង្គលការ សាលារៀន ឬកន្លែងផ្សេងទៀតទេ ប៉ុន្តែសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់បន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ដើម្បីរួមគ្នាការពារ ការចម្លងទ្រង់ទ្រាយធំ។  

សំឡេង«សម្រាប់ការអំពាវនាវចំពោះជនរួមជាតិទូទៅ ក្នុងរាជធានីភ្នំពេញនិងតំបន់ដទៃទៀត ជាពិសេសរាជធានីភ្នំពេញ ត្រូវបង្កើនការប្រុងប្រយ័ត្នហើយរឹតបន្តឹង ក្នុងការអនុវត្តនូវវិធានការ៣ការពារនិង៣កុំ ។ ៣ការពារនោះគឺត្រូវតែពាក់ម៉ាស់នៅទីធ្លាសាធារណៈទាំងអស់ ត្រូវលាងដៃ ត្រូវរក្សាគម្លាតសុវត្ថិភាពមួយម៉ែត្រកន្លះយ៉ាងតិច ។ ខ្ញុំមិនចេញបញ្ជាដើម្បីបិទ នៅការរៀបមង្គលការ បិទសាលារៀន ឬកម្មវិធីផ្សេងៗនោះទេ ក្នុងករណីដែលប្រជាពលរដ្ឋអនុវត្តន៍តាម ខ្ញុំមានលក្ខខណ្ឌរបស់ខ្ញុំ ។ ពេលនេះខ្ញុំអំពាវនាវសូមឱ្យអនុវត្តន៍នូវវិធានការ ៣ការពារ ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត ការលាងដៃអាស្រ័យលើបងប្អូនទេយើងមិនអាចពិនិត្យបានទេ ប៉ុន្តែរឿងពាក់ម៉ាស់ជាមួយនឹងរក្សាគម្លាត រដ្ឋបាលអាចមើលឃើញ ហើយខ្ញុំបម្រុងទុក ខ្ញុំអំពាវនាវដោយមិនហាមឃាត់ ការរៀបចំពិធីការ រៀបចំការកូនការចៅ ការជួបជុំនានា ក្នុងលក្ខខណ្ឌនៃការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពមួយម៉ែត្រកន្លះឡើងទៅ ធ្វើយ៉ាងនេះយើងបានទាំង២ខាង យើងនូវបន្តផែនការបស់យើងទៅមុខទៀតបាន និងម្ខាងទៀតការពារកុំឱ្យមានការឆ្លងជំងឺ » ៕IMG_20210220_125338_446IMG_20210220_125334_556

Comments

Related posts