មេដឹកនាំកូរ៉េខាងជើងអំពាវនាវឱ្យមានវិន័យតឹងរុឹងនៅក្នុងវិស័យយោធារបស់ខ្លួន

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១

 

MC.មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនបានធ្វើជាប្រធានកិច្ចប្រជុំគណៈកម្មាធិការយោធាមជ្ឈិមនៅថ្ងៃព្រហស្បតិ៍នេះ ដោយបានអំពាវនាវឱ្យមាន វិន័យតឹងរុឹងនៅក្នុងវិស័យយោធារបស់ខ្លួន។

នេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃ ទី២៥ខែកុម្ភៈនេះ។

សេចក្តីរាយការណ៍បានបញ្ជាក់ថាកិច្ចប្រជុំនេះធ្វើឡើងចំពេលដែលលោកគីម ជំរុញឱ្យប្រមូលផ្តុំគណបក្សកម្មករដែលកំពុងកាន់អំណាចរបស់លោក ដើម្បីអនុវត្តគោលដៅគោល នយោបាយថ្មីសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ ដែលត្រូវបានបង្ហាញនៅក្នុងសមាជដ៏កម្រមួយកាលពីខែមុនរួមមានការបង្កើនអំណាចយោធានិងការទប់ស្កាត់ សង្គ្រាមនុយក្លេអ៊ែរកាន់តែខ្លាំង។ កិច្ចប្រជុំក៏បានដោះស្រាយបញ្ហាជាបន្តបន្ទាប់អំពីសកម្មភាព នយោបាយនិងវិន័យក្នុង ចំណោមមន្រ្តីយោធា ហើយបានអំពាវនាវឱ្យមានវិធានតឹងរុឹងជាងមុនដើម្បីគ្រប់គ្រងបញ្ហាបែប នេះ។លោកគីមបាននិយាយថាការបង្កើតវិន័យបដិវត្តនៅក្នុងវិស័យយោធានឹងសម្រេចបានអំពីការរស់រានរបស់កងទ័ពនិងជោគជ័យឬបរាជ័យនៃសកម្មភាពរបស់ខ្លួន៕IMG_20210225_111226_163IMG_20210225_111212_483

Comments

Related posts