អាជ្ញាធរខេត្តកំពង់ចាម បន្តចុះពិនិត្យគោលដៅឈរជើង ក្នុងការអនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល 

 

វិទ្យុជាតិកម្ពុជា៖លោកហ៊ាងចាន់ថា

 

(កំពង់ចាម)៖ គណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានបន្តដឹកនាំក្រុមការងារ ចុះពិនិត្យតាមគោលដៅឈរជើងរបស់សមត្ថកិច្ចកំពុងអនុវត្តន៍តាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៤៤ ស.ស.រ និងសេចក្តីសម្រេចលេខ៤៩ ស.ស.រ 

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំង និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យគោលដៅ សំខាន់ៗចំនួន៤ ទីតាំងរួមមាន៖ 

 

*ទី១ ៖ គោលដៅព្រំប្រទល់ស្រុកបាធាយ ខេត្តកំពង់ចាម-ជាប់និងស្រុកពញាឮ ខេត្តកណ្តាល លើកំណាត់ផ្លូវជាតិលេខ៦។

*ទី២ ៖គោលដៅព្រំប្រទល់ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាប់នឹងស្រុកតាំងគោក ខេត្តកំពង់ធំ។

*ទី៣ ៖ គោលដៅព្រំប្រទល់ស្រុកចំការលើ ជាប់នឹងស្រុកតាំងគោក ខេត្តកំពង់ធំ។

*ទី៤ ៖ គោលដៅព្រំប្រទល់ស្រុកចំការលើ ខេត្តកំពង់ចាម ជាប់នឹងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

IMG_20210416_175438_581

ទន្ទឹមនឹងការចុះត្រួតពិនិត្យនោះ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម តែងតែក្រើនរំលឹកដល់អាជ្ញាធរ និងសមត្ថកិច្ច ឲ្យយកចិត្តទុកដាក់អនុវត្តន៍សេច ក្តីសម្រេចរបស់រាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យ នៅតាមគោលដៅរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសការកាត់ផ្តាច់ខ្សែចម្លង ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ តាមរយៈការផ្អាកចរាចរពីតំបន់មួយទៅកាន់តំបន់មួយទៀតនេះ៕IMG_20210416_175431_703

Comments

Related posts