ស្ថានទូតចិនប្រចាំអាមេរិកនិយាយថា ការធ្វើនយោបាយលើប្រភពដើមកូវីដ១៩ នឹងរារាំងដល់ការស៊ើបអង្កេត

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

បរទេស៖ ស្ថានទូតចិនប្រចាំអាមេរិកបាននិយាយថា ការធ្វើនយោបាយលើប្រភពដើមនៃ COVID-១៩ នឹងរារាំងដល់ការស៊ើបអង្កេតបន្ថែមទៀត ហើយនឹងធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីទប់ស្កាត់ការរាតត្បាតនៃជម្ងឺនេះ។ 

    នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃសុក្រ ទី២៨ ខែឧសភានេះ។ ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍ កាល ពីល្ងាចថ្ងៃពុធ ទី២៦ ខែ ឧសភាថា "កម្លាំងនយោបាយមួយចំនួន មានជាប់ទាក់ទងនឹងឧបាយកលនយោបាយ និងល្បែងស្តីបន្ទោស"។ នៅពេលដែលអង្គការសុខ ភាពពិភពលោក (WHO) រៀបចំ ដើម្បីចាប់ផ្តើមសិក្សាដំណាក់កាលទី២ ទៅលើប្រភពដើមនៃកូវីដ១៩ ប្រទេសចិនបានរងសម្ពាធក្នុងការផ្តល់សិទ្ធិដល់អ្នកស៊ើបអង្កេតបន្ថែមទៀត ចំពេលមានការចោទប្រកាន់ថា វីរុស SARS-CoV-2 បានលេច ចេញពីមន្ទីរពិសោធន៍ដែលមានឯកទេសខាងស្រាវជ្រាវវីរុសកូរ៉ូណា នៅទីក្រុងវូហាន។

      ប្រទេសចិនបានបដិសេធម្តងហើយម្តងទៀតថា មន្ទីរពិ សោធន៍មិនទទួលខុសត្រូវឡើយ ដោយនិយាយថា សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតកំពុងព្យាយាមបង្វែរអារម្មណ៍ពីការបរាជ័យរបស់ពួកគេ ក្នុងការទប់ស្កាត់វីរុសនេះ។ លោក Biden បាននិយាយកាលពីថ្ងៃពុធថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិក កំពុងធ្វើការបែងចែកថា តើកូវីដ១៩ នេះ មានជាប់ទាក់ទងរវាងមនុស្ស ជាមួយនឹងសត្វដែលឆ្លង ឬ ពីឧប្បត្តិហេតុនៅមន្ទីរពិសោធន៍ ។ លោក Yanzhong Huang សមាជិកជាន់ខ្ពស់ផ្នែកសុខភាពពិភពលោក បាននិយាយថា កង្វះការបើកចំហរបស់ចិន គឺជាកត្តាចម្បងមួយ នៅពីក្រោយការលេចចេញជាថ្មីនៃទ្រឹស្តីមន្ទីរពិសោធន៍។ លោកបានមានប្រសាសន៍ថា មិនមានអ្វីថ្មីទេនៅទីនោះ ដើម្បីបង្ហាញសម្មតិកម្មឡើយ៕

Comments

Related posts