ប្រព័ន្ធផ្សព្វផ្សាយយោធាភូមាបានឱ្យដឹងថាក្រុមប្រដាប់អាវុធការ៉ែនបានសម្លាប់កម្មករជាច្រើននាក់

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន 

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរបបយោធារបស់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃច័ន្ទនេះបានឱ្យដឹងថា ក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែនបានសម្លាប់កម្មករ ២៥ នាក់នៅភាគខាងកើតនៃប្រទេស បន្ទាប់ពីបានចាប់ពង្រត់មនុស្ស ៤៧ នាក់កាលពីខែមុន។ 
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ចេញផ្សាយថ្ងៃច័ន្ទ ទី១៤ ខែមិថុនានេះ ។ រ៉យទ័រមិនអាចទាក់ទងអង្គការការពារជាតិការ៉ែន (KNDO) ដើម្បីសុំការអត្ថាធិប្បាយជុំវិញការចោទប្រកាន់នេះបានទេ។  ការប្រយុទ្ធគ្នា កាន់តែខ្លាំងឡើងនៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារនិងការប៉ះទង្គិចគ្នាបានបណ្តេញប្រជាជនរាប់ពាន់នាក់ចេញពីផ្ទះរបស់ពួកគេ។ អង្គការការពារជាតិការ៉ែន KNDO បានប្រយុទ្ធដើម្បីស្វ័យភាពកាន់តែខ្លាំងឡើងសម្រាប់ប្រជាជនការ៉ែនចាប់តាំងពីឆ្នាំ ១៩៤៧ ៕

photo_2021-06-14_10-22-18

Comments

Related posts