ការផ្ទុះកូវីដ-១៩ នៅរោងចក្រថៃគំរាមកំហែងដល់វិស័យនាំចេញ

 

 

វិទ្យុជាតិកម្ពុជា៖ កញ្ញា ខៀវ ណាវីន 

 

បរទេស៖ ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងរោងចក្រថៃកំពុងមានការព្រួយបារម្ភថាវិស័យនាំចេញអាចនឹងរងផល ប៉ះពាល់ដោយធ្វើឱ្យអន្តរាយដល់សេដ្ឋកិច្ចបន្ថែមទៀតខណៈដែលខ្លួនកំពុងព្យាយាមងើបចេញពីការរីករាលដាលនៃជំងឺរាតត្បាតនេះ។ 

នេះបើយោងតាមការចេញ ផ្សាយ ដោយសារព័ត៌មាន Reuters ថ្ងៃច័ន្ទ ទី១៤ ខែមិថុនានេះ។ 

វីរុសកូវីដ-១៩នេះបានរាតត្បាតជាង ១៣០ រោងចក្រ ក្នុងនោះក៏មានរោងចក្រផ្គត់ផ្គង់យីហោអន្តរជាតិផងដែរ។ ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថារោងចក្រដែលរងផលប៉ះពាល់គ្រាន់តែជាចំណែកមួយនៃរោងចក្រប្រហែល ៦៣០០០ នៅក្នុងប្រទេសថៃដែលផ្តល់ការងារដល់ប្រជាជនចំនួន ៣លាន៤សែននាក់ប៉ុណ្ណោះ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបារម្ភអំពីផលប៉ះពាល់លើការនាំចេញដែលសេដ្ឋកិច្ចកំពុងជួបការលំបាកខណៈប្រាក់ចំណូលពីវិស័យទេសចរណ៍ក៍បានធ្លាក់ចុះ។ លោក Kriengkrai Thiennukul អនុប្រធានសហព័ន្ធឧស្សាហកម្មថៃបានប្រាប់រ៉យទ័រថា គ្រឿងអេឡិចត្រូនិក ស្រោមដៃកៅស៊ូ និងស្បៀងអាហារស្ថិតក្នុងចំណោមវិស័យនាំចេញ។ ប្រទេសថៃបានកត់ត្រាចំនួនអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១៩៩២៦៤ នាក់និងមានអ្នកស្លាប់ចំនួន ១៤៦៦ នាក់៕IMG_20210614_215517_353

Comments

Related posts