ជប៉ុននឹងបញ្ជូនវ៉ាក់សាំងការពារកូវីដ-១៩ ចំនួន១ លានដូសទៅឱ្យប្រទេសវៀតណាម

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១
បរទេស ៖ លោក Toshimitsu Motegi រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនបាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុននឹងបញ្ជូនវ៉ាក់សាំងការពារកូវីដ-១៩ ចំនួនមួយលានដូស ទៅឱ្យប្រទេសវៀតណាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែមិថុនានេះ។ 

photo_2021-06-04_12-35-15
    ការនាំចេញវ៉ាក់សាំង AstraZeneca PLC (AZN.L) ដែលបានផលិតនៅជប៉ុន នឹងទៅដល់ប្រទេសវៀតណាមនៅថ្ងៃពុធនេះ។ លោក Motegi បានបន្ថែមថាប្រទេសជប៉ុនកំពុងពិចារណាលើការបរិច្ចាគវ៉ាក់សាំងបន្ថែមទៀតដល់ប្រទេសវៀតណាមនិងកោះតៃវ៉ាន់ ហើយគ្រោងនឹងបញ្ជូនទៅប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីននិងថៃនៅដើមខែក្រោយ។ 
   សូមបញ្ជាក់ថា កោះតៃវ៉ាន់បានទទួលវ៉ាក់សាំង AstraZeneca របស់ជប៉ុនជាលើកដំបូងរបស់ខ្លួនកាល ពីដើមខែមិថុនានេះ៕

Comments

Related posts