ជនភៀសខ្លួននៅក្នុងប្រទេសឥណ្ឌានិងកន្លែងផ្សេងទៀតរងផលប៉ះពាល់យ៉ាងខ្លាំងពីកូវីដ-១៩

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន 

បរទេស ៖.យោងតាមរបាយការណ៍របស់សម្ព័ន្ធអន្តរជាតិនៃក្រុមសិទ្ធិមនុស្សដែលបាននិយាយថា យ៉ាងហោចណាស់ មានជនភៀសខ្លួនចំនួន ២០០,០០០ នាក់ស្ថិតក្នុងចំណោមអ្នកដែលរងផលប៉ះពាល់ពីការផ្ទុះឡើងនៃកូវីដ-១៩ របស់ប្រទេសឥណ្ឌាដោយសារពួកគេមិនមានលទ្ធភាពទទួលបានគម្រោងសុខុមាលភាពឬសេវាថែទាំសុខភាពដោយឥតគិតថ្លៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ថ្ងៃទី១៧ ខែមិថុនានេះ។
របាយការណ៍នេះ ត្រូវបានចងក្រងដោយវិទ្យាស្ថានមានមូលដ្ឋាននៅអឺរ៉ុបស្តីពីផលប៉ះពាល់នៃការរាតត្បាតលើជនភៀសខ្លួននិងប្រជាជនដែលគ្មានប្រទេស។ការរាតត្បាតនៃវីរុសនេះបានជះឥទ្ធិពលអវិជ្ជមាន យ៉ាងខ្លាំងទៅលើជីវិតសុខុមាលភាពនិងសិទ្ធិរបស់ប្រជាជនដែលមានប្រមាណ ១៥ លាននាក់នៅជុំវិញពិភពលោក. នេះបើតាមរបាយការណ៍ដែលផ្តោតលើជនភៀសខ្លួនដែលរស់នៅក្នុងប្រទេសកេនយ៉ា, បង់ក្លាដេស ប្រទេសម៉ាឡេស៊ីនិងប្រទេសដទៃទៀត។

photo_2021-06-17_09-50-53
ប្រទេសឥណ្ឌាតែងតែបន្តផ្តល់សិទ្ធិជ្រកកោនដល់ជនភៀសខ្លួនមួយចំនួនធំមកពីរដ្ឋជិតខាងហើយគោរពបទបញ្ជារបស់អង្គការ UNHCR សម្រាប់ជនជាតិដទៃទៀត ជាពិសេស ជនដែលមកពីអាហ្វហ្គានីស្ថាននិងមីយ៉ាន់ម៉ា។ជំងឺកូវីដ-១៩ នៅប្រទេសឥណ្ឌាបានធ្វើឱ្យពលរដ្ឋក្រីក្រជាច្រើនរបស់ខ្លួនកំពុងជួបការលំបាកទាំងផ្នែកសុខភាពនិងជីវភាព ព្រោះថាសេដ្ឋកិច្ចធ្លាក់ចុះក្រោមឥទ្ធិពលនៃការជាប់គាំងរយៈពេលយូរ។រដ្ឋាភិបាលបាន ប្រកាសផ្តល់អាហារឥតគិតថ្លៃដល់ប្រជាជនឥណ្ឌាក្រីក្រប្រមាណ ៨០០ លាននាក់រហូត ដល់ខែវិច្ឆិកាឆ្នាំនេះ. ប៉ុន្តែជនភៀសខ្លួនប្រហែលជាមិនអាចទទួលបានរបបអាហារឬថ្នាំដោយឥតគិតថ្លៃពីមន្ទីរពេទ្យរដ្ឋនោះទេ៕

Comments

Related posts