ប្រទេសឥណ្ឌូនេស៊ីរឹតបន្តឹងក្នុងរយៈពេល ២ សប្តាហ៍បន្ទាប់ពីមានករណីកូវីដ-១៩ កើនឡើង

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

បរទេស៖ រដ្ឋមន្រ្តីបាននិយាយថា ប្រទេសឥណ្ឌូនេស៊ីនឹងរឹតបន្តឹងក្នុងតំបន់ខ្លះសម្រាប់រយៈពេលពីរសប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃអង្គារបន្ទាប់ពីមានការកើនឡើងនៃករណីកូវីដ-១៩ រួមទាំងការកំណត់ចំនួនកម្មករនៅក្នុងការិយាល័យនិងរារាំងសកម្មភាពសាសនានៅតាមកន្លែងគោរពបូជា។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ថ្ងៃទី២១ ខែមិថុនានេះ។ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចលោក Airlangga Hartarto បានប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទនេះថា វិធានការនេះនឹងអនុវត្តចំពោះ "តំបន់ក្រហម" ។ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះបានរាយការណ៍ថា មានអ្នកឆ្លងមេរោគថ្មីចំនួន ១៣.៧៣៧ នាក់កាលពីថ្ងៃអាទិត្យដែលជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ៣០ ខែមករា ដោយចំនួនអ្នកស្លាប់ក៏កើនឡើងផងដែរ។ ប្រទេសឥណ្ឌូនេស៊ីបានកត់ត្រាករណីឆ្លងវីរុសសរុបចំនួន ១ លាន៩សែននាក់និងអ្នកស្លាប់ជាង ៥៤.៦០០ នាក់៕

Comments

Related posts