ប្រទេសឥណ្ឌា រយៈពេល២៤ម៉ោងកន្លងមកនេះ ឆ្លងកូវីដ-១៩ថ្មីជាង៥មុឺនករណី

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន 

បរទេស ៖ ប្រទេសឥណ្ឌាបានរាយការណ៍នៅថ្ងៃទី២៣ខែមិថុនានេះថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានការឆ្លងមេរោគកូវីដ-១៩ចំនួន ៥០.៨៤៨ ករណី ធ្វើឲ្យអ្នកឆ្លងសរុបឡើងជាង៣០លាននាក់ និងស្លាប់មានចំនួន ៣៩០.៦៦០ នាក់។ 
យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែមិថុនានេះ បានឲ្យដឹងថា ក្រុមអ្នកជំនាញបាននិយាយកាលពីថ្ងៃអង្គារថា ការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ អាចនឹងមិនលឿនដូចអ្វីដែលបានកំណត់នៅថ្ងៃដំបូងនៃយុទ្ធនាការសហព័ន្ធទេ។

photo_2021-06-23_16-21-01 (2)

ប្រទេសឥណ្ឌាជាប្រទេសដែលមានប្រជាជនច្រើនបំផុត លំដាប់ទី២លើពិភពលោក ប៉ុន្តែមានតែ ៥.៥ ភាគរយនៃប្រជាជន ៩៥០លាននាក់ប៉ុណ្ណោះ ដែលមានសិទ្ធិទទួលបានវ៉ាក់សាំង បើទោះបីជាប្រទេសឥណ្ឌាជាអ្នកផលិតវ៉ាក់សាំងធំជាងគេនៅលើពិភពលោកក៏ដោយ។
កាលពីថ្ងៃចន្ទប្រទេសឥណ្ឌាក៏បានបើកការចាក់វ៉ាក់សាំងឥតគិតថ្លៃដល់មនុស្សពេញវ័យទាំងអស់ក្នុងគោលបំណងដើម្បីជំរុញឲ្យពួកគេមកទទួលយកវ៉ាក់សាំង។ ការចាក់វ៉ាក់សាំងនៅក្នុងប្រទេសនេះបានថយចុះគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានខែថ្មីៗនេះដោយសារតែកង្វះខាតចន្លោះនិងការស្ទាក់ស្ទើរ៕

photo_2021-06-23_16-21-01

Comments

Related posts