សិង្ហបុរីបានគូរផែនទីបង្ហាញផ្លូវដើម្បីរស់នៅជាមួយកូវីដ-១៩

វិទ្យុជាតិកម្ពុជាតិ ៖ កញ្ញា ខៀវ ណាវីន 

អន្តរជាតិ ៖ រដ្ឋមន្ត្រីដឹកនាំក្រុមការងារប្រយុទ្ធប្រឆាំងនឹងមេរោគរបស់ប្រទេសសិង្ហបុរីបាននិយាយថាប្រទេសខ្លួនកំពុងរៀបចំផែនទីបង្ហាញផ្លូវអំពីរបៀប រស់នៅធម្មតាជាមួយនឹងជំងឺកូវីដ-១៩។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ថ្ងៃទី២៤ ខែមិថុនានេះ។
ល្បឿនចាក់វ៉ាក់សាំងរបស់ប្រទេសសិង្ហបុរីមានកម្រិតខ្ពស់ ប៉ុន្តែប្រទេសនេះមានភាពយឺតយ៉ាវក្នុងការបន្តសកម្មភាពសង្គមនិងការធ្វើដំណើរ បើប្រៀបធៀបទៅនឹងកន្លែងផ្សេងទៀតដែលមានអត្រាការចាក់ថ្នាំបង្ការប្រហាក់ប្រហែលគ្នា។

photo_2021-06-24_10-16-15
លោករដ្ឋមន្រ្តី ហ្គិន គឹមយ៉ុង លោក ឡរែន ហ្វង និងលោក អុង យីគុង បាននិយាយនៅក្នុងកាសែត The Straits Times នៅថ្ងៃព្រហស្បតិ៍នេះថា វាមានរយៈពេល ១៨ខែហើយចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមហើយប្រជាជនរបស់យើងមាន ភាពនឿយហត់ក្នុងសមរភូមិនេះ។ពួកគេទាំងអស់កំពុងសួរថាតើការរាតត្បាតនេះនឹងបញ្ចប់នៅពេលណាហើយដោយរបៀបណា? សិង្ហបូរីបានចាក់វ៉ាក់សាំងដល់ប្រជាជនប្រហែលចំនួន ៥លាន៧សែននាក់ជាមួយនឹងវ៉ាក់សាំងយ៉ាងហោចណាស់ មួយដូសដោយវ៉ាក់សាំង Pfizer-BioNTech (PFE.N), (22UAy.DE) និង Moderna (MRNA.O)។ប្រទេសសិង្ហបុរីមានច្បាប់តឹងរុឹងក្នុងការគ្រប់គ្រងការប្រមូលផ្តុំគ្នាក្នុងសង្គម ការពាក់ម៉ាស់ការទាក់ទងនិងការធ្វើដំណើរជាដើម។អ្នកដែលឆ្លងនឹងត្រូវបានអនុញ្ញាតឱ្យព្យាបាល នៅផ្ទះ ដូច្នេះវានឹងមានការព្រួយបារម្ភតិចតួចអំពីប្រព័ន្ធថែទាំសុខ ភាពដែលកំពុងតានតឹង៕

photo_2021-06-24_10-16-14

Comments

Related posts