កូរ៉េខាងត្បូងពង្រីកគម្លាតសង្គមនិងអនុញ្ញាតឱ្យចាក់វ៉ាក់សាំងឱ្យបានពេញលេញ

វិទ្យុជាតិកម្ពុជា៖ កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ នាយករដ្ឋមន្ត្រីប្រទេសកូរ៉េបាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូងបានពង្រីកការទប់ ស្កាត់ការឃ្លាតឆ្ងាយពីសង្គមរបស់ខ្លួនរយៈពេលពីរសប្តាហ៍ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីឆ្លងវីរុសកូរ៉ូណាខណៈពេលដែលអនុញ្ញាតឱ្យមនុស្សចាក់វ៉ាក់សាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃ២០ ខែសីហា។
    រលកទី៤ នៃជំងឺកូវីដ-១៩ របស់ប្រទេសនេះ មានការធ្លាក់ចុះបន្តិចបន្តួចក្នុងរយៈ ពេល ៦ សប្តាហ៍បន្ទាប់ពីវិធានការកម្រិតទី ៤ ដែលរួមបញ្ចូលទាំងការហាមឃាត់ការជួបជុំមនុស្សលើសពី ២ នាក់បន្ទាប់ពីម៉ោង ៦ ល្ងាច។

photo_2021-08-20_13-44-19
   ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺប្រទេសកូរ៉េ (KDCA) បានបង្ហាញថា ប្រទេសកូរ៉េខាងត្បូងមានករណីថ្មីចំនួន ២,០៥២ ករណីនៅថ្ងៃព្រហស្បតិ៍។ នាយករដ្ឋមន្រ្តីលោក Kim Boo-kyum បានប្រាប់កិច្ចប្រជុំឆ្លើយតបជំងឺកូវីដ-១៩ ថា ជាផ្នែកមួយនៃការរឹតបន្តឹងអាជ្ញាធរនឹងតម្រូវឱ្យភោជនីយដ្ឋាននិងហាងកាហ្វេនៅក្នុងតំបន់ទី ប្រជុំជនត្រូវបិទនៅម៉ោង ៩ យប់រហូតដល់ថ្ងៃទី ៥ ខែកញ្ញា។ 

photo_2021-08-20_13-44-19 (2)
     លោកគីមបាននិយាយថា នៅក្នុងតំបន់តែមួយទោះបីជាពីមុនមានតែមនុស្សពីរនាក់ប៉ុណ្ណោះដែលអាចប្រមូលផ្តុំគ្នាបន្ទាប់ពីម៉ោង៦ល្ងាច មនុស្ស ម្នាក់ឬពីរនាក់ផ្សេងទៀតដែលបានចាក់វ៉ាក់សាំងពេញលេញអាចចូលរួមជាមួយពួកគេបាន ១៤ ថ្ងៃបន្ទាប់ពីការចាក់វាំងសាំងចុងក្រោយរបស់ពួកគេ។ 
ប្រទេសកូរ៉េខាងត្បូងបានផ្តល់ឱ្យ៤៨,៣ភាគរយនៃប្រជាជនចំនួន ៥២ លាននាក់របស់ខ្លួនយ៉ាងហោចណាស់ចាក់វ៉ាក់ សាំងបានមួយដូស ហើយ ២១,៦ ភាគរយបានចាក់វ៉ាក់សាំងពេញលេញ។ KDCA បានចុះបញ្ជីការឆ្លងសរុបចំនួន ២៣២,៨៥៩ ចាប់តាំងពីមានជំងឺរាតត្បាតបានចាប់ផ្តើម៕

Comments

Related posts