វៀតណាមថានឹងមានករណីឆ្លងវីរុសថ្មីចំនួន៥ម៉ឺនករណីនៅក្នុងមជ្ឈមណ្ឌលផលិតកម្មធំៗ

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន 
អន្តរជាតិ ៖ រដ្ឋាភិបាលវៀត ណាមឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសវៀតណាមនឹងដាក់ពង្រាយកងទ័ពទៅកាន់ខេត្តប៊ិញឌួង (Binh Duong) ដែលជាមជ្ឈមណ្ឌលផលិតដ៏សំខាន់មួយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដើម្បីជួយទប់ ទល់នឹងការឆ្លងវីរុសកូរ៉ូណាបន្ថែមចំនួន ៥០០០០ នាក់នៅទីនោះក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ។ 
នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ។

photo_2021-08-26_14-13-02
    ខេត្តប៊ិញឌួង ស្ថិតនៅជាប់ នឹងទីក្រុងហូជីមិញហើយរហូតមកដល់ពេលនេះបានកត់ត្រាករណីឆ្លងជំងឺកូវីដ- ១៩ ចំនួន ៨១,០០០ ករណីដែលមួយភាគបីនៃករណីត្រូវបានរកឃើញកាលពីសប្តាហ៍មុន នេះបើយោងតាមក្រសួង សុខាភិបាលវៀតណាម។ ខេត្តនេះគឺជាកន្លែងផលិតសម្រាប់ក្រុមហ៊ុនធំៗរាប់សិបរួមមានក្រុមហ៊ុន Kumho Tire របស់កូរ៉េខាងត្បូងនិងក្រុម ហ៊ុន Tetra Pak ដែលជាក្រុមហ៊ុនវេចខ្ចប់ម្ហូបអាហារធំជាងគេរបស់ពិភពលោក។ ខេត្តនេះក៏មានអ្នកផ្គត់ផ្គង់ជា ច្រើនសម្រាប់គ្រឿងអេឡិចត្រូ និក Samsung និង Pegatron ដែលជាអ្នកផ្គត់ ផ្គង់ដ៏សំខាន់របស់ Apple ។ វាគឺជាកន្លែងមួយដែលទទួលបានការវិនិយោគបរទេសធំបំផុតរបស់វៀតណាមបន្ទាប់ពីទីក្រុងហូជីមិញនិងហាណូយ ។ 

photo_2021-08-26_14-13-04
   សេចក្តីថ្លែងការណ៍របស់រដ្ឋា ភិបាលបាននិយាយថាកងទ័ពចំនួន ២ ពាន់នាក់ នឹងត្រូវបញ្ជូនទៅខេត្តដើម្បីគាំទ្រការប្រយុទ្ធប្រឆាំងនឹងមេរោគនេះរួមជាមួយស្ថានីយ៍វេជ្ជសាស្ត្រចល័តចំនួន ៥០ និងរថយន្តសង្គ្រោះបន្ទាន់ចំនួន ១៥ គ្រឿង។ 
   ប្រទេសវៀតណាមបានដាក់ពង្រាយទាហាននៅតាមដង ផ្លូវក្នុងទីក្រុងហូជីមិញ ដើម្បីជួយពង្រឹងការទប់ស្កាត់ដ៏តឹងរឹងបំផុតរបស់ប្រទេសដែលរារាំងប្រជាជនមិនឱ្យចាក ចេញពីផ្ទះ។ ប្រទេសនេះបានកត់ត្រាករណីសរុបចំនួន ៣៨១,០០០ ករណីដែលភាគច្រើនត្រូវបានរកឃើញនៅទីក្រុងហូជីមិញនិងខេត្តជុំវិញរបស់ខ្លួនចាប់តាំងពីចុងខែមេសា៕

Comments

Related posts