ប្រទេសជប៉ុនបង្កើនការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទ្វេដងដល់ប្រទេសដទៃទៀតដល់ទៅចំនួន ៦០ លានដូស

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន 
ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសជប៉ុនគ្រោងនឹងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៦០ លានដូសដល់ប្រទេសផ្សេងទៀតដែលជាគោលដៅទ្វេដងពីការ សន្យាពីមុនចំនួន ៣០ លាន ដូស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌ មាន Reuters ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា។ 

photo_2021-09-23_13-20-06
   លោក Suga បាននិយាយនៅក្នុងសារវីដេអូដែលថតទុក មុននៅឯកិច្ចប្រជុំកំពូលសកលនៃជំងឺកូវីដ-១៩ ដែលរៀបចំដោយសហរដ្ឋអាមេរិកថា “ថ្ងៃនេះខ្ញុំរីករាយប្រកាសជាមួយនឹងការរួមចំណែកបន្ថែមរបស់ប្រទេសជប៉ុននឹងផ្តល់វ៉ាក់សាំងសរុបប្រមាណ ៦០ លានដូស” ។ ក្នុងចំណោម ៣០ លានដូសដំបូងជប៉ុនបានផ្តល់ប្រហែល ២៣ លានដូសរួចទៅហើយដល់ប្រទេសអាស៊ីរួមមានតៃវ៉ាន់ វៀតណាមនិងឥណ្ឌូនេស៊ី។ ដំបូងឡើយប្រទេសជប៉ុនស្ថិតនៅពីក្រោយប្រទេសឧស្សាហកម្មដទៃ ទៀតក្នុងការចាក់វ៉ាក់សាំងប៉ុន្តែឥឡូវនេះប្រជាជនរបស់ខ្លួនចំនួន ៥៥% ត្រូវបានចាក់វ៉ាក់សាំងពេញលេញដែលប្រហាក់ប្រហែលនឹងសហរដ្ឋអាមេរិក។  
    កាលពីដើមខែនេះ នៅក្នុងការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយលោក Suga បាននិយាយថា គាត់នឹងចុះចេញពីតំណែងជានាយករដ្ឋមន្រ្តីដោយបញ្ចប់អាណត្តិមួយឆ្នាំដែលឃើញថា ការគាំទ្ររបស់គាត់ធ្លាក់ចុះនៅពេលដែលករណីជំងឺកូវីដ-១៩ កើនឡើង៕

Comments

Related posts