ករណីកូវីដ-១៩ ប្រចាំថ្ងៃរបស់ប្រទេសកូរ៉េខាងត្បូងបានកើន ឡើងខ្ពស់ដល់ទៅ ៣,២៧៣ ករណី

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

MC. អាជ្ញាធរសុខាភិបាលបាននិយាយនៅថ្ងៃសៅរ៍នេះថាករណីឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃរបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់កម្រិតខ្ពស់បំផុតបន្ទាប់ពីថ្ងៃបុណ្យឈប់សម្រាក Chuseok ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua ថ្ងៃទី ២៥ ខែកញ្ញានេះ។ យោងតាមទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KDCA) នៅក្នុងរបាយការណ៍សរុបចុងក្រោយ ប្រទេសនេះបានរាយការណ៍ពីករណីចំនួន ៣,២៧៣ ករណីបន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបដល់ ២៩៨,៤០២ នាក់។ ចំនួនករណីឆ្លងជំងឺកូវីដ ១៩ ដែលបាន បញ្ជាក់ប្រចាំថ្ងៃមានលើសពី ១,០០០ នាក់ក្នុងរយៈពេល ៨១ ថ្ងៃជាប់ៗគ្នា។ ការគណនាជាមធ្យមប្រចាំថ្ងៃសម្រាប់សប្តាហ៍មុនគឺ ២,០៥៥ នាក់។ ការផ្ទុះឡើងវិញ នាពេលថ្មីៗនេះគឺបណ្តាលមកពីការឆ្លងមេរោគជាចង្កោមនៅតំបន់ទីប្រជុំជនសេអ៊ូល។ ក្នុងចំណោមករណីថ្មីចំនួន ១,២១៧ គឺជាអ្នករស់នៅទីក្រុងសេអ៊ូល។ ចំនួនអ្នកឆ្លងថ្មីដែលរស់នៅក្នុងខេត្ត Gyeonggi និងទីក្រុងកំពង់ផែ Incheon ភាគខាងលិចមានចំនួន ១,០៩៤ និង ២០១ នាក់។ ការរីករាលដាល នៃមេរោគនេះក៏បានផ្ទុះឡើងនៅក្នុងតំបន់មិនមែនទីក្រុងដែរ។ ចំនួននៃការឆ្លងថ្មីនៅក្នុងតំបន់នេះគឺ ៧៣៣ នាក់។ ករណីចំនួន ២៨អ្នក ត្រូវបាននាំចូលពីបរទេសដោយធ្វើឱ្យតួលេខសរុបកើនឡើងដល់ ១៤,៣០៣ ករណី។ ការស្លាប់ចំនួន ៧ នាក់បន្ថែមទៀតត្រូវបានបញ្ជាក់ដែលធ្វើឱ្យចំនួនអ្នកស្លាប់មានចំនួន ២,៤៤១ នាក់។ អ្នកជំងឺសរុបចំនួន ១,៩២២ នាក់ទៀតត្រូវបានឱ្យចាកចេញពីមន្ទីពេទ្យបន្ទាប់ពីបានជាសះស្បើយពេញលេញដោយធ្វើឱ្យចំនួនសរុបកើនឡើងដល់ ២៦៦,៤១៤ នាក់។ ប្រទេសនេះបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់មនុស្សសរុប ៣៧,៧៤៩,៨៥៤ នាក់ ហើយ ចំនួនមនុស្សដែលបានចាក់វ៉ាក់សាំងពេញលេញគឺ ២២,៩៩៧,៧៧០ នាក់៕IMG_20210925_165552_399

Comments

Related posts