មនុស្សពីរនាក់បានស្លាប់ ខណៈព្យុះស៊ីក្លូនបានបោកបក់ចូលភាគខាងកើតប្រទេសឥណ្ឌា

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ អ្នកនេសាទពីរនាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ បន្ទាប់ពីព្យុះស៊ីក្លូនមួយដែលមានខ្យល់បក់ខ្លាំងនិងភ្លៀង នៅឆ្នេរសមុទ្រភាគខាងកើតប្រទេសឥណ្ឌាកាលពីល្ងាចថ្ងៃអាទិត្យទី២៦ កញ្ញា ដោយបង្ខំឲ្យមានការជម្លៀសមនុស្សជាង ២០០,០០០ នាក់នៅក្នុងរដ្ឋចំនួន ៣ ទៅកាន់ជម្រកមានសុវត្ថិភាព។ 

308
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែកញ្ញា។ ព្យុះស៊ីក្លូនគឺជាការគំរាមកំហែងជាប្រចាំនៅមហាសមុទ្រឥណ្ឌាភាគខាងជើង ប៉ុន្តែអ្នកវិទ្យាសាស្ត្រជាច្រើននិយាយថា ខ្យល់ព្យុះទាំងនេះ កាន់តែមានភាពញឹកញាប់និងធ្ងន់ធ្ងរនៅពេលដែលការប្រែប្រួលអាកាសធាតុបណ្ដាលឲ្យផែនដីឡើងកម្ដៅ។ 

309
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រតិបត្តិការជួយសង្គ្រោះមួយត្រូវបានចាប់ផ្តើមបន្ទាប់ពីទូកនេសាទមួយធ្វើដំណើរ ពីតំបន់ អូឌីសាទៅតំបន់អាន់ដ្រាប្រាដេស បានក្រឡាប់ក្នុងអំឡុងព្យុះនេះ។ សារព័ត៌មានឥណ្ឌាបានបន្ថែមថា អ្នកនេសាទបីនាក់បានហែលមកច្រាំង ពីរនាក់ទៀតបានស្លាប់ ហើយមនុស្សទីប្រាំមួយនៅតែបាត់ខ្លួន។ នៅរដ្ឋអាន់ដ្រាប្រាដេស ប្រជាជនប្រមាណ ១១០,០០០ គ្រួសារត្រូវបាន ផ្លាស់ប្តូរពីតំបន់ទំនាបទៅរកជម្រកសង្គ្រោះបណ្តោះអាសន្ន។ លោកស្នងការ PK Jena ស្នងការសង្គ្រោះពិសេសអូឌីសា បាននិយាយថា ការជម្លៀសប្រជាជនត្រូវបានធ្វើឡើងចំពេលមានការព្រួយបារម្ភថា យ៉ាងហោចណាស់ស្រុកនៅឆ្នេរសមុទ្រមួយនឹងត្រូវរងគ្រោះធ្ងន់ធ្ងរ។ លោក Bankim Hazra រដ្ឋមន្រ្តីក្រសួងទទួលបន្ទុកតំបន់ទំនាបបានប្រាប់ទីភ្នាក់ងារព័ត៌មានAFPរបស់បារាំងកាលពីថ្ងៃអាទិត្យថា“ រហូត មកដល់ពេលនេះ យើងបានជម្លៀសមនុស្សជាង២ ម៉ឺននាក់ទៅសាលារៀន និង ការិយាល័យរដ្ឋាភិបាលដែលបានប្រែក្លាយទៅជាជម្រក ព្យុះស៊ីក្លូន” ៕

Comments

Related posts