កូរ៉េខាងត្បូងរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២,៣៨៣ ករណីដែលធ្វើឱ្យចំនួនកើនឡើងសរុបដល់ទៅ ៣០៣,៥៥៣ ករណី

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីចំនួន ២,៣៨៣ ករណីបន្ថែមទៀតនៃជំងឺកូវីដ-១៩ គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃ អាទិត្យបើប្រៀបធៀបទៅនឹង ២៤ ម៉ោងមុនដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៣០៣,៥៥៣ ករណី។ 
នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua ថ្ងៃទី២៧ ខែកញ្ញានេះ។ 

photo_2021-09-27_13-51-13 (2)
   ការផ្ទុះឡើងវិញនាពេលថ្មីៗនេះគឺបណ្តាលមកពីការឆ្លងមេរោគចង្កោមនៅតំបន់ទីប្រជុំ ជនសេអ៊ូល។ ក្នុងចំណោមករណីថ្មីនេះមាន ៧៧៣ នាក់ជាអ្នករស់នៅទីក្រុងសេអ៊ូល។ ចំនួនអ្នកឆ្លងថ្មីដែលរស់នៅក្នុងខេត្ត Gyeonggi និងទីក្រុង Incheon ភាគខាង លិចគឺ ៧៥៥ នាក់និង ១៤៥ នាក់។ ការរីករាលដាលនៃមេរោគនេះ ក៏បានផ្ទុះឡើងនៅ ក្នុងតំបន់ដែលមិនមែនជាទីក្រុង។ ចំនួននៃការឆ្លងថ្មីនៅ ក្នុងតំបន់នេះ គឺមានចំនួន ៦៨៣ នាក់។ ករណីនាំចូលមានចំនួន ២៧ ករណីដែលធ្វើឱ្យចំនួនសរុបមាន ១៤,៣៦៦ ករណី។ ការស្លាប់ចំនួន ៦ នាក់បន្ថែមទៀតត្រូវបានបញ្ជាក់ដែលធ្វើឱ្យចំនួនអ្នកស្លាប់មានចំនួន ២,៤៥៦ នាក់។ អ្នកជំងឺសរុបចំនួន ៩៩២ នាក់ទៀតត្រូវបានឱ្យចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ២៦៩,១៣២ នាក់។    ចាប់តាំងពីមានការចាក់វ៉ាក់ សាំងមក ប្រទេសនេះបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់មនុស្សសរុបចំនួន ៣៨,០៩១,៩៥៣ នាក់។ ចំនួនមនុស្សដែលបានចាក់វ៉ាក់សាំងពេញលេញគឺ ២៣,២៣៧,៩១៧ នាក់៕

photo_2021-09-27_13-51-13

Comments

Related posts