កូរ៉េខាងត្បូងរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២,៨៨៥ ករណី ដែលធ្វើឱ្យចំនួនសរុបឡើងដល់ ៣០៨,៧២៥ នាក់

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២,៨៨៥ នាក់ទៀត គិតត្រឹមរយៈពេល ២៤ ម៉ោងមុននេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបឡើងដល់ ៣០៨,៧២៥ នាក់។ 

IMG_20210929_121911_937

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua ថ្ងៃទី២៩ ខែកញ្ញានេះ។ ករណីឆ្លងប្រចាំថ្ងៃកើនឡើងយ៉ាងខ្លាំងពីចំនួន ២,២៨៩ នៅថ្ងៃមុនដោយកត់ត្រាតួលេខខ្ពស់បំផុតទី ២ ចាប់តាំងពីករណីដំបូងត្រូវបានរកឃើញកាលពីខែមករាឆ្នាំមុន។ ការផ្ទុះឡើងវិញនាពេលថ្មីៗនេះគឺបណ្តាលមកពីការឆ្លងមេរោគចង្កោមនៅតំបន់ទីប្រជុំជនសេអ៊ូល។ ក្នុងចំណោមករណីថ្មីនេះមាន ១,០៥០ នាក់ជាអ្នករស់នៅទីក្រុងសេអ៊ូល។ ចំនួនអ្នកឆ្លងថ្មីដែលរស់នៅក្នុងខេត្ត Gyeonggi មានចំនួន៩៨៩ នាក់ និងនៅទីក្រុង Incheon ភាគខាងលិចមាន ១៥១ នាក់។ ការរីករាលដាលនៃមេរោគនេះក៏បានផ្ទុះឡើងនៅក្នុងតំបន់ដែលមិនមែនជាទីក្រុងផងដែរ ហើយចំនួននៃ ការឆ្លងថ្មីនៅក្នុងតំបន់នេះគឺមាន ៦៦៩ នាក់។ ឯករណីនាំចូលមានចំនួន ២៦ ករណីថ្មី ដែលធ្វើឱ្យចំនួនសរុបនៃការនាំចូលមាន ១៤,៤១០ ករណី។ ការស្លាប់ថ្មីមានចំនួន ១០ នាក់ទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបមាន ២,៤៧៤ នាក់។ អ្នកបានជាសះស្បើយសរុប មកដល់ពេលនេះ មានចំនួន ២៧២,៧២៤ នាក់៕

Comments

Related posts