ប្រទេសម៉ាឡេស៊ីរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១១,៣៣២ នាក់ និងមានអ្នកស្លាប់ថ្មីចំនួន ២៤០ នាក់

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ បើយោងតាមក្រសួង សុខាភិបាលប្រទេសម៉ាឡេស៊ីបានឱ្យដឹងថា មានអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១១,៣៣២ នាក់ គិតត្រឹមពាក់កណ្តាលយប់ថ្ងៃអង្គារដែលនាំឱ្យចំនួនសរុបកើន ឡើងដល់ ២,២២០,៥២៦ នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌ មាន Xinhua ថ្ងៃទី ២៩ ខែ កញ្ញានេះ។

photo_2021-09-29_13-03-03
  ករណីថ្មីចំនួន ២៣ ជាករណីនាំចូលហើយ ១១,៣០៩ នាក់ជាអ្នកឆ្លងក្នុងស្រុកដែលបង្ហាញទិន្នន័យនៅគេហទំព័ររបស់ក្រសួង។ ការស្លាប់បន្ថែមចំនួន ២៤០ នាក់ពីជំងឺរាតត្បាតនេះដែលនាំឱ្យចំនួនអ្នកស្លាប់ទាក់ទងនឹងមេរោគនេះកើនឡើងដល់ ២៥,៩៣៥ នាក់។ អ្នកជំងឺចំនួន ១៤,១៦០ នាក់ត្រូវបានគេឱ្យចាកចេញពីមន្ទីរ ពេទ្យបន្ទាប់ពីជាសះស្បើយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយដែលធ្វើឱ្យចំនួនសរុបនៃការជាសះស្បើយមានចំនួន ២,០២០,០៩៩ នាក់។ 

photo_2021-09-29_13-03-03 (2)
អ្នកកំពុងសម្រាកព្យាបាលនៅ ពេលនេះមានចំនួន ១៧៤,៤៩២ នាក់ ៩៨៥ នាក់ទៀតកំពុងស្ថិតក្នុងការ ថែទាំ និង៥៦៣ នាក់កំពុងត្រូវការជំនួយដង្ហើម។ កាលពីថ្ងៃអង្គារប្រទេសនេះបានរាយការណ៍ថាមានប្រជាជនចំនួន ៧១ ភាគរយបានទទួលយ៉ាងហោចណាស់មួយដូសហើយ ៦១,១ ភាគរយបានចាក់វ៉ាក់សាំងការពារពេញលេញ៕

Comments

Related posts