ប្រទេសឥណ្ឌារាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២៣,៥២៩ នាក់

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ ចំនួនសរុបនៃអ្នកកើតជំងឺកូវីដ-១៩ របស់ប្រទេសឥណ្ឌា បានកើនឡើងដល់ ៣៣,៧៣៩,៩៨០ ករណី នៅថ្ងៃព្រហស្បតិ៍ នេះ  ខណៈករណីឆ្លងថ្មីមានចំនួន ២៣,៥២៩ នាក់ត្រូវបានចុះបញ្ជីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នៅទូទាំងប្រទេសនេះ។

OIP-2

 នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinjiang ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២១។ ក្រៅពីនេះ មានអ្នកស្លាប់ថ្មីចំនួន ៣១១ នាក់ គិតចាប់តាំងពីព្រឹកថ្ងៃពុធ ដែលបានធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅឥណ្ឌាឡើងដល់ ៤៤៨,០៦២ នាក់។ ភាគច្រើននៃករណីឆ្លងថ្មីនិងការស្លាប់ត្រូវបានរាយការណ៍ពីរដ្ឋ Kerala ភាគខាងត្បូង។ ចំណែកអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាល មានចំនួន ២៧៧,០២០ នាក់នៅទូទាំងប្រទេស៕

R-2

Comments

Related posts