អង្គការសហប្រជាជាតិអំពាវនាវឱ្យមានការឆ្លើយតបជាលក្ខណៈអន្តរជាតិបន្ទាន់ចំពោះវិបត្តិនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារ

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ នៅក្នុងរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយអង្គការសហប្រជាជាតិនៅថ្ងៃពុធទី២៩ ខែកញ្ញា  លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការឆ្លើយតបជាលក្ខណៈអន្តរជាតិជាបន្ទាន់ ចំពោះវិបត្តិនយោបាយ ដែលបានកើតឡើងដោយរដ្ឋប្រហារយោធាថ្ងៃទី ១ ខែកុម្ភៈនៅក្នុងប្រទេសមីយ៉ាន់ម៉ា។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែកញ្ញានេះ។ នៅក្នុងឯកសារស្តីពី“ស្ថានភាពសិទ្ធិមនុស្សរបស់ជនជាតិម៉ូស្លីមរ៉ូហ៊ីងយ៉ានិងជនជាតិភាគតិចដទៃទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ា” ប្រមុខអង្គការសហប្រជាជាតិក៏បាននិយាយផងដែរថា  លោកខ្លាចថាការក្តាប់អំណាចរបស់យោធានឹងកាន់តែពិបាកទប់ទល់។ 

photo_2021-09-30_14-17-18
លោកបាននិយាយនៅក្នុងឯកសារចុះថ្ងៃទី ៣១ ខែសីហាថា “វាជាការបន្ទាន់ក្នុងការឆ្លើយតបទៅនឹងអន្តរជាតិនិងតំបន់ ដែលរួបរួមគ្នា ដើម្បីជួយធ្វើឱ្យមីយ៉ាន់ម៉ាដើរលើផ្លូវឆ្ពោះទៅរកកំណែទម្រង់ប្រជាធិបតេយ្យ” ។ កិច្ចប្រឹងប្រែងរបស់អន្តរជាតិ “ត្រូវតែដោះលែងលោក ប្រធានាធិបតីវីនមីន ទីប្រឹក្សារដ្ឋលោកស្រីអ៊ុងសានស៊ូជីនិងមន្រ្តីរដ្ឋាភិបាលដទៃទៀត”  នេះបើយោងតាមលោក Guterres បាននិយាយ នៅក្នុងរបាយការណ៍របស់លោក។ 

photo_2021-09-30_14-17-19
លោកបានបន្ថែមថាត្រូវតែមាន “ការទទួលបានជំនួយនិងជំនួយមនុស្សធម៌ភ្លាមៗជាពិសេសដល់សហគមន៍ដែលងាយរងគ្រោះ ក្នុងនោះ មានជនជាតិម៉ូស្លីមរ៉ូហ៊ីងយ៉ាដែលភាគច្រើនកំពុងរស់នៅនិរទេសនៅបង់ក្លាដែសនិងកន្លែងផ្សេងទៀត” ។ យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP)ឲ្យដឹងថា យោធាបានបង្ក្រាបទៅលើក្រុមប្រឆាំង ដែលជាជនស៊ីវិល ក្នុងនោះជាង ១,១០០ នាក់ត្រូវបានសម្លាប់ និង ៨,៤០០ នាក់ទៀតកំពុងជាប់ពន្ធនាគារ៕

Comments

Related posts