ឥណ្ឌូណេស៊ីរឹបអូសនាវាដែលមានទង់ជាតិម៉ាឡេស៊ីនៅច្រកម៉ាឡាកា

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ ក្រសួងកិច្ចការសមុទ្រនិងជលផលឥណ្ឌូនេស៊ីបាននិយាយនៅថា ខ្លួនបានរឹបអូសកប៉ាល់នេសាទដែលមានទង់ជាតិម៉ាឡេស៊ី ខុសច្បាប់ នៅដែនទឹកឥណ្ឌូនេស៊ីក្នុងច្រកម៉ាឡាកា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី៣០ ខែកញ្ញានេះ។ ប្រធានក្រុមនិងសមាជិកនាវិកទាំងបួននាក់នៅលើកប៉ាល់នោះគឺជាជនជាតិឥណ្ឌូនេស៊ី។  លោកអាឌីននូរ៉ាវ៉ាឡាដិន( Adin Nurawaluddin) អគ្គនាយកត្រួតពិនិត្យធនធានសមុទ្រនិងជលផលឥណ្ឌូនេស៊ី បាននិយាយថា កប៉ាល់នេះត្រូវបានចាប់បានកាលពីថ្ងៃ អាទិត្យ ខណៈកំពុងនេសាទជាមួយអ្នកនេសាទហាមឃាត់។ ទិន្នន័យបានបង្ហាញថា ចាប់តាំងពីខែមករាមក ក្រសួងកិច្ចការសមុទ្រនិងជលផលឥណ្ឌូនេស៊ី បានរឹបអូសកប៉ាល់ដែលមានទង់ជាតិបរទេសចំនួន ៤៨ គ្រឿង ដែលកំពុងនេសាទខុសច្បាប់ នៅក្នុងដែនទឹកឥណ្ឌូនេស៊ី៕

photo_2021-09-30_15-18-34

Comments

Related posts