មណ្ឌលសុខភាពជាង ២,០០០ កន្លែង ត្រូវបានបិទនៅអាហ្វហ្គានីស្ថាន

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ មន្រ្តីកាកបាទក្រហមកំពូលបានព្រមានពីប្រព័ន្ធសុខាភិបាលរបស់ប្រទេសអាហ្វហ្គានីស្ថាន ដែលកំពុងឈានដល់ការដួលរលំ ដោយនិយាយថាៈមណ្ឌលសុខភាពជាង ២,០០០កន្លែង ត្រូវបានបិទនៅទូទាំប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNAនៅថ្ងៃទី០១ ខែតុលានេះ។  

photo_2021-10-01_09-38-15                                                                         សហព័ន្ធកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ (IFRC) បានព្រមានថាៈការខ្វះខាតថវិកាយ៉ាងធ្ងន់ធ្ងរកំពុងជំរុញឱ្យប្រព័ន្ធ សុខាភិបាលរបស់ប្រទេសអាហ្វហ្គានីស្ថានឈានដល់ចំណុចកំពូល។ លោក Alexander Matheou នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់សហព័ន្ធកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ IFRC បានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងកាប៊ុលថា “ប្រជាជន អាចយល់ព្រមធ្វើការដោយគ្មានប្រាក់ខែពីរបីសប្តាហ៍ទៀត” ។ អ្វីៗត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមជាង ៤ទសវត្សរ៍។ ឯសេដ្ឋកិច្ច អាហ្វហ្គានីស្ថាន ត្រូវបានបញ្ឈប់ទាំងស្រុងចាប់តាំងពីការកាន់កាប់របស់តាលីបង់កាលពីខែមុន ចំពេលមានការដាក់ទណ្ឌកម្មនិងការ កាត់ផ្តាច់ជំនួយពីបរទេស។ លោក Matheou បានប្រាប់ AFP នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃទៅកាន់ប្រទេស អាហ្វហ្គានីស្ថានថា “មណ្ឌលសុខភាពជាង ២,០០០ ត្រូវបានបិទ” ។

photo_2021-10-01_09-38-14 លោកបាននិយាយថាបុគ្គលិកសុខាភិបាលជាង ២០,០០០ នាក់ នៅក្នុងប្រទេស លែងដំណើរការហើយ និងកំពុងធ្វើការដោយមិនទទួលបានប្រាក់ខែ។ ជាង ៧,០០០ នាក់ក្នុងចំណោមពួកគេគឺជាស្ត្រី។ អង្គការសុខភាពពិភពលោកបានព្រមានកាលពីសប្តាហ៍មុនថា តិចជាងមួយភាគប្រាំនៃគ្រឹះស្ថានសុខាភិបាលរបស់ប្រទេសនេះ នៅតែ ដំណើរការបានពេញលេញ ដោយពីរភាគបីបានអស់ឱសថចាំបាច់។ នៅក្នុងប្រទេសអាហ្វហ្គានីស្ថានមានប្រជាជនប្រហែល ១ ភាគរយ ប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំង។ អង្គការសហប្រជាជាតិបាននិយាយថា ជនជាតិអាហ្វហ្គានីស្ថានជាង ១៨ លាននាក់ ដែលជាចំនួន ប្រជាជនជាងពាក់កណ្តាល កំពុងត្រូវការជំនួយយ៉ាងខ្លាំង ខណៈមួយភាគបីទៀតប្រឈមនឹងគ្រោះទុរ្ភិក្ស៕

Comments

Related posts