សិង្ហបុរីរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២,៩០៩ នាក់

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន

អន្តរជាតិ ៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីចំនួន ២,៩០៩នាក់ កាលពីថ្ងៃសុក្រ ដែលនេះជាចំនួនខ្ពស់បំផុតនិងធ្វើឱ្យចំនួនសរុបនៅក្នុងប្រទេសកើនឡើងដល់ ៩៩,៤៣០ នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី០២ ខែតុលានេះ។ 

photo_2021-10-02_09-15-25
ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ករណីឆ្លងថ្មីចំនួន ២,០៧៩នាក់ ស្ថិតនៅក្នុងសហគមន៍, ៨១៨នាក់ស្ថិតនៅក្នុងអន្តេវាសិកដ្ឋានចំណាកស្រក  និង ១២ ករណីទៀតជាករណីនាំចូល។ ក្រសួងសុខាភិបាលបាន និយាយថាអ្នកជំងឺ ៨ នាក់ទៀតបានស្លាប់ដោយសារមេរោគកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១០៣ នាក់។ក្រសួងសុខាភិបាលឲ្យដឹងទៀតថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ប្រជាជន៨២ភាគរយបានចាក់វ៉ាក់សាំងពេញលេញ ហើយ ៨៥ ភាគរយបានចាក់វ៉ាក់ សាំងយ៉ាងហោចណាស់មួយដូស ៕

photo_2021-10-02_09-15-21

Comments

Related posts