សម្តេចតេជោកោតសរសើរ និស្សិតទាំងអស់ដែលបានខិតខំ ប្រឹងប្រែងសិក្សាក្នុងកាល:ទេស:កូវីដ ១៩ ដោយជោគជ័យរហូតដល់ទទួលបានសញ្ញាបត្រ

វិទ្យុជាតិកម្ពុជា៖ហាន់ស្រីណា២៣.០៨.២២

 

MC:សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរនិស្សិតទាំងអស់ដែលបានខិតខំ ប្រឹងប្រែងសិក្សាក្នុងកាល:ទេស:កូវីដ ១៩ ដោយជោគជ័យរហូតដល់ទទួលបានសញ្ញាបត្រនាពេលនេះ ខណៈដែលកន្លងមកសាលារៀនត្រូវបានបិទទាំងស្រុង ដោយបង្វែរការបង្រៀនតាមរយៈវីឌីអូពីចម្ងាយវិញម្តង ក៏សិក្សានុសិស្សពិសេសនិស្សិតអាចរៀនសូត្រប្រកបដោយគុណភាព។

ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន៣,០៧៥នាក់ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ទោះបីស្ថិតក្នុងបរិបទកូវីដក៏ដោយក៏និស្សិតក៏ដូចជាព្រះសង្ឃបានខិតខំប្រឹងប្រែងក្រេបយកចំណេះវិជ្ជាទាំងបទពិសោធន៍និងជំនាញផ្សេងៗទោះបីមានការផ្លាស់ប្តូរពីការរៀននៅសាលាមករៀនតាមonlineដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩នាពេលកន្លងមក។

ក្នុងឱកាសនេះសម្តេចក៏បានកោតសរសើរនិងសាទរចំពោះនិស្សិតទាំងអស់ទាំងព្រះសង្ឃនិងគ្រហស្ថបានខិតខំបន្តការសិក្សារហូតដល់ជោគជ័យ ទទួលបាននូវ សញ្ញាបត្រនាឱកាសនេះ ដែល បង្កើនធនធានមនុស្សពីមួយឆ្នាំទៅមួយឆ្នាំក្នុងការអភិវឌ្ឍន៍ជាតិទាំងពេលបច្ចុប្បន្ននិងអនាគត។ 

សំឡេង៖«ខ្ញុំព្រះករុណាខ្ញុំក៏សូមសម្ដែងនូវការវាយតម្លៃខ្ពស់និងក៏សរសើរចំពោះនិស្សិតទាំងអស់ទាំងព្រះសង្ឃទាំងគ្រហស្ថដែលបានខិតខំបន្តការសិក្សានៅក្នុងរយៈពេលដ៏លំបាកនៃការរីករាលដាលនៃជំងឺឆ្លង covid-19 នេះ ការសិក្សានាំមកដល់ការចែកសញ្ញាបត្រនៅថ្ងៃនេះដែលក្នុងនោះមានបរិញ្ញាបត្ររងចំនួន ៦៧៣នាក់បរិញ្ញាបត្រ ១៩៧២នាក់បរិញ្ញាបត្រជាន់ខ្ពស់៧០២នាក់និងថ្នាក់បណ្ឌិតចំនួន២៧នាក់អាចចាត់ទុកថាជាចំនួនដ៏ច្រើន»។IMG_20220823_134004_289

Comments

Related posts