ឯកឧត្តម ថង សាវុន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលតម្រង់ទិសក្រុមប្រឹក្សា ឃុំ-សង្កាត់ថ្មី អាណត្តិទី ៥

  វិទ្យុជាតិកម្ពុជា ៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី

 

មណ្ឌលគិរី៖ នៅរសៀលថ្ងៃទី ២៣ខែសីហា ឆ្នាំ ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីបិទវគ្គ បណ្ដុះបណ្ដាលគ្រូបង្គោលតម្រង់ទិសក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មី អាណត្តិទី៥ ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោក សាយ ម៉េងគីម អភិបាលរងខេត្ត និងមានការ អញ្ជើញចូលរួមពីក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងខេត្ត នៅអគារសាលាខេត្តមណ្ឌលគិរី ។

 

ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តម ថង សាវុន មានប្រសាសន៍ថា ក្រុមប្រឹក្សាឃុំ-សង្កាត់ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងរបបប្រជាធិបតេយ្យ ដែលជាអង្គភាពតំណាងឱ្យប្រជាពលរដ្ឋ ក្នុងការ ធានាបម្រើសេវាជូនប្រជាពលរដ្ឋ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សុខុមាលភាព សង្គមកិច្ច បរិស្ថាន និង ជំរុញការអភិវឌ្ឍនានា ក្នុងមូលដ្ឋានខ្លួន ។ ក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ត្រូវលើកកម្ពស់ និង ពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំតាមរយៈការចូលរួមក្នុងវគ្គបណ្តុះបណ្តាលនានា ព្រមទាំងខិតខំ បំពេញតួនាទី ភារកិច្ចនៅមូលដ្ឋានឱ្យមានតម្លាភាព និង ប្រសិទ្ធភាពខ្ពស់ ។

 

ឯកឧត្តម ក៏បានស្នើដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងអស់ត្រូវគោរពម៉ោងការងារឱ្យបានត្រឹមត្រូវ ចូលរួមសហការជាមួយអាជ្ញាធរក្រុង/ស្រុក ខេត្ត និង សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីពង្រឹងគោលនយោបាយ ភូមិឃុំ-សង្កាត់ មានសុវត្ថិភាព ទប់ស្កាត់បទល្មើស ក៏ដូចជាការជំរុញផែនការអភិវឌ្ឍក្នុងមូលដ្ឋាន ៕IMG_20220824_080852_528IMG_20220824_080845_190

Comments

Related posts