មន្រ្តីរាជការចំនួន ៥រូប ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាអភិបាលរង នៃគណៈអភិបាល ខេត្តមណ្ឌលគិរី

 វិទ្យុជាតិកម្ពុជា ៖លោក ស៊ីផុន ហ៊ុងគ្រី

                 មណ្ឌលគិរី៖ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធី ប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ចាន់ យឿន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តមណ្ឌលគិរី ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ រួមទាំង ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការអមដំណើរ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង ខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង០៥ក្នុងខេត្ត មេឃុំ/ចៅសង្កាត់ជាច្រើនរូប នៅសាលាខេត្តមណ្ឌលគិរី។

ឯកឧត្តម ងី ច័ន្ទ្រផល បានផ្តាំផ្ញើដល់អភិបាលរងខេត្តទាំង ៥រូប ដែលទើបចូលកាន់មុខតំណែងថ្មី ទី១. ត្រូវបន្តថែរក្សា និងពង្រឹងសន្តិភាពស្ថិរភាពនយោបាយសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណ - ទី២. ត្រូវបន្ត អនុវត្តវិធានការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់ដែលបណ្ដាលមកពីវិបត្តិនៃ ជំងឺនេះ - ទី៣. ត្រូវគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន -ទី៤.ការពង្រឹងការគ្រប់គ្រងនិងការការពារ ធនធានធម្មជាតិ - ទី៥. ការផ្ដល់សេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋ - ទី៦. អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ-ទី៧ ការដឹកនាំការគ្រប់គ្រង និងរបៀបរបបការងារដល់រដ្ឋបាល ខេត្ត - និងទី៨. ការបំពេញតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឱ្យទទួលបានប្រសិទ្ធភាព ខ្ពស់។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ក្នុងការជួយបំពេញបន្ថែមចំនួន គណៈអភិបាល ខេត្ត/ក្រុង/ស្រុក និងនាយករងរដ្ឋបាលសាលាខេត្ត/ក្រុង/ស្រុក ដើម្បីជាការចូលរួមក្នុងការចែករំលែក និងកាត់ បន្ថយទំហំការងារ និងការទទួលខុសត្រូវរបស់គណៈអភិបាលខេត្ត អនុវត្តការងារស្របតាមគោលការណ៍ តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលធ្វើប្រតិភូកម្មអំណាច និងមុខងារ ដើម្បីរដ្ឋបាលថ្នាក់ក្រោមជាតិ មានសិទ្ធិពេញលេញក្នុងការបំពេញការងារឆ្លើយតបបានទាន់ពេលវេលា តាមសំណូមពរការងារ ដើម្បីរួមគ្នាអនុវត្តការងារដែលរាជរដ្ឋាភិបាលប្រគល់ជូន។

  លោក ស៊ន សារុន តំណាងឱ្យអភិបាលរងខេត្ត ដែលទើបទទួលមុខតំណែងថ្មី បានឡើងប្ដេជ្ញាចិត្តដោយ ត្រូវគោរពប្រតិបត្តិឱ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋាននានា - ខិតខំបម្រើសេវាសាធារណៈជូន ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឆ្លើយតបតម្រូវការរបស់មូលដ្ឋាន - គោរពប្រតិបត្តិតាម តួនាទីភារកិច្ច និងគោលការណ៍របស់ថ្នាក់ដឹកនាំ និងគណៈអភិបាលខេត្តបានប្រគល់ជូន - ការពារថែរក្សា សន្តិភាព ស្ថិរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សង្គម និងសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន - ចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងរក្សានូវសាមគ្គីភាពផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំ និងមន្ទីរអង្គភាព វិស័យឯកជននានា។

សូមបញ្ជាក់ថា អភិបាលរងខេត្តមណ្ឌលគិរី ដែលទើបទទួលមុខតំណែងថ្មីនាពេលនេះ រួមមាន៖ ១. លោក នួន សារ៉ន អតីតអភិបាលស្រុកកែវសីមា ២. លោក សាន់ ដារិទ្ឋិ អតីតប្រធានមន្ទីររ៉ែ និងថាមពល ខេត្ត មណ្ឌលគិរី ៣. លោក ស៊ន សារុន អតីត នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី ៤. លោក ចាន់ រតនា អតីត នាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី និង៥. លោក ងិន សុវិមាន អតីត ប្រធានមន្ទីរទេសចរណ៍ ខេត្ត មណ្ឌលគិរី៕IMG_20220824_115145_127IMG_20220824_115141_882IMG_20220824_115137_312IMG_20220824_115141_882

Comments

Related posts